កោះកុង; លោក អ៊ី ម៉េងលាង បានលក់ដីរដ្ឋ ដែលគ្រប់គ្រងដោយ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ ខេត្តកោះកុង លក់ នោះម្សិលមិញថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំធ្វើសន្និសីទកាសែត ដើម្បីបកស្រាយ និងបដិសេធថា លោកលក់ដីកសិកម្មរបស់រដ្ឋចំនួន១០ហិចតា និងកាត់ដីរដ្ឋឱ្យប្រជាពលរដ្ឋ១គ្រួសារ ដែលស្ថិតនៅតំបន់សត្វឃាត។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ ចំពោះបញ្ហានេះ វាមិនពិតដូចការចុះផ្សាយនោះទេ ហេតុនេះសូមស៊ើបសង្កេតស្រាវជ្រាវឱ្យបានច្បាស់មុននិងចុះផ្សាយ ហើយត្រូវមកសួរនាំគាត់ជាប្រធានមន្ទីរកសិកម្ម សិន មិនមែនឮតែភាគីម្ខាងនិយាយនោះទេ បើចុះផ្សាយយកតែភាគីម្ខាង ហាក់បីដូចជាបរិហាកេរ្តិ៍ លោកអញ្ចឹង ចំពោះបញ្ហាទាំងអស់នេះលោកបានរាយការណ៍ជូនខេត្ត និងក្រសួងអស់ហើយ។
លោកបានបន្ថែមថា បើខេត្ត និងក្រសួងរកឃើញថា គាត់លក់ដីរដ្ឋ និងកាត់ដីរដ្ឋឱ្យប្រជាជន១គ្រួសារនោះ លោកនឹងទទួលទោសទៅផ្លូវច្បាប់ ហើយដីកសិកម្ម១កន្លែងនេះ កាលឆ្នាំ២០១៣ មានបងប្អូនប្រជាពលរដ្ឋ បានបោះបង្គោសង់លំនៅដ្ឋានម្តងរួចមកហើយ តែត្រូវបានមន្ទីរសហការជាមួយអាជ្ញាធរធ្វើការរុះរើម្តងរួចហើយ នៅសំណង់រឹងប៉ុន្មានគ្រួសារប៉ុណ្ណោះ ហើយនៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋបានចុះបោះបង្គោលបន្តទៀត តែត្រូវបានមន្ទីរចុះរុះរើអស់ហើយ បានដាក់ស្លាកសញ្ញាបន្ថែមទៀត ហើយចំពោះប្រជាពលរដ្ឋ៩គ្រួសារ ជាសំណង់រឹងត្រូវខាងមន្ទីរ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់រួចហើយ៕
ប្រភពមួយបានអោយដឹងថា រឿងអាស្រូវផ្សេងៗទៀតជាច្រើន ហើយត្រូវបានអធិការកិច្ចរបស់ក្រសួងកសិកម្មបើកការស៊ើបអង្កេត និងបញ្ជាឱ្យធ្វើការបំភ្លឺជាលាយល័ក្ខណ៍អក្សរនូវកំហុសឆ្គងរបស់ខ្លួនចំនួន១៦ចំណុចតាំងពីចុងឆ្នាំ២០១៨ ។
ហើយកំពុងស្ថិតក្នុងស្ថានភាពបិទបាំង និងកំពុងត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកយកមកបើកកកាយស្អុយច្រាស់ខ្យល់នោះ កាលពីថ្ងៃទី២៥ ខែកុម្ភៈ២០១៩ លោកអីុ ម៉េងលាង ខំចេញមុខចេញមាត់ ប្រកាសឱ្យបណ្តាញសារព័ត៌មាន និងទូរទស្សន៍ជាច្រើនចូលធ្វើសន្និសីទនៅក្នុងមន្ទីររបស់ខ្លួន ទំនងជាចង់លាងមុខមាត់ឱ្យថ្នាក់លើឬមជ្ឈដ្ឋាននានាថា ខ្លួនគ្មានកំហុស តែមិនបានដូចបំណងឯណា គ្រាន់តែអ្នកកាសែតសួរតែ៣សំណួរ លោកប្រធានមន្ទីរកសិកម្មរូបនេះ ឆួលចុងច្រមុះក្រហមមុខខឹងច្រឡោតភ្លាម រួចឆ្លើយទាំងងងឹតងងុល និង ស្រែកសំឡុត ខ្លាំងៗដាក់អ្នកសារព័ត៌មាន ហើយលោក ប្រធានមន្ទីរ រូបនោះក៍ បាន សរសេរ នៅលើទំព័ ហ្វេកប៑ុក របស់ខ្លូន ដៀលដល់ អ្នកកាសែត ថាមទៀតផង។




































