ខេត្តបន្ទាយមានជ័យះ»ប្រជាពលរដ្ឋបរដ្ឋបានប្រទះឃើញសពបុរសវ័យ ចំណាស់ម្នាក់បានដេកស្លាប់នៅក្រោមដើមធ្នង់ក្នុងបរិវេណចំការស្វាយចន្ទីចំងាយប្រមាណ១.០០០ ម៉ែត្រ នៅពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៌ត្រី ដុំ វិចិត្ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៌មប់អ្នកយកព័ត៌មានឲ្យដឹងថាសពជនរងគ្រោះនេះមានឈ្មោះ
កែវ សំពៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃមានតួនាទីជាអនុប្រធានមន្ទីរកិច្ចការនារី រស់នៅខេត្តឧត្តរមានជ័យ ។ក្រោយពីកើតហេតុហើយនោះគេឃើញមានមន្ត្រីមូលដ្ឋាន នគរបាលមូលដ្ឋាន កំលាំងអាវុធហត្ថមូលដ្ឋាន និងគ្រូពេទ្យ១ក្រុមបានចុះមកធ្វើកោសលវិច្ច័យនៅលើសពហើយបានធ្វើការសន្និដ្ឋានថាសពបុរស់វ័យចំណាស់នេះប្រហែលស្លាប់មកពីហេវហត់បង្កឲ្យកើតជម្ងឺខ្យល់ គ ទើបស្លាប់តែម្តងទៅ គ្មានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មនោះឡើយព្រោះសំអាងថាគ្មានស្នាកស្នាមជាប់និងខ្លួនសព។ក្រោយពិពិនិត្យសពរួចត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសាក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តង៕ ដោយ ដុំ សំបូរ





































