បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយជនរងគ្រោះត្រូវបានគេយកកង ឡានមកដុត សម្លាប់ ។ ក្នុងការចុះស្រាវជ្រាវ លើករណីឃាតកម្មនេះ ដឹកនាំកំលាំងនគរបាលយុត្តិ ធម៌ ដោយ លោក សិទ្ធិ ឡោះ ស្នងការរង ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ។
»»»បើតាមសំដីប្រជាពលរដ្ឋ ដែលបានដឹងរឿងនេះខ្លះៗ បានផ្តល់បទសំភាសន៍ ជូនសារព័ត៌មានខ្មែរ ជាយដែន បាននិយាយថា ជនរងគ្រោះឈ្មោះ តុន ឬ ថុន(មិន ស្គាល់ត្រកូល) អាយុ ៣៧ ឆ្នាំ មានមុខរបរ ជាអ្នកដើរដឹក ស្រូវយកទៅកិន រស់នៅក្នុង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
»»»ជារឿយៗ ឈ្មោះ តុន តែងតែដើរដឹកស្រូវ នៅតាមភូមិនានា ជិតជាប់នឹងព្រំប្រទល់ រវាងខេត្តបន្ទាយមាន ជ័យ និង ខេត្តឧត្តរមានជ័យ យកទៅកិន ហើយយកអង្ករមកជូនម្ចាស់ស្រូវវិញ ដើម្បីយកកំរ៉ៃចិញ្ចឹម គ្រួសារ ។ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៣.០០រសៀល មានស្រ្តីម្នាក់ បានធ្វើដំណើរតាមរកប្តីរបស់ខ្លួន មកដល់ភូមិ ធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសួរអ្នកភូមិ ហើយអ្នកភូមិធ្លកបានប្រាប់ថាឈ្មោះ តុន នោះ បានត្រឡប់ទៅវិញ តាំងពីព្រឹកម្លេះ ។ ស្ត្រីនោះបាន និយាយថា ប្តីរបស់ខ្លួន មិនឃើញតាំងពីម៉ោង ១១.០០ព្រឹក ដែលមិនអាចទាក់ទងតាមទូរស័ព្ទបាន ទើបដើរតាមរកប្តី ។
»»»នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៩ ដោយអ្នកភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានប្រទះឃើញ សាកសព ដែលត្រូវបានគេដុតនិងកង់ឡាន ដោយមិនបានចំណាំបានឡើយ ដោយឆេះខ្លោចអស់ ទើបប្រពន្ធជនរងគ្រោះបានមកដល់កន្លែងនោះ ដោយបានអះអាងថា ពិតជាសាកសពប្តីរបស់ខ្លួន ដោយសំអាងទៅលើស្បែកជើង សោរឡាន និង សោរម៉ាស៊ីនកិនស្រូវ ពិតជាប្តីរបស់ខ្លួន ។
»»»ចំណែកសមត្ថកិច្ច កំពុងតែដុតដៃជើង ដើម្បីតាមចាប់ជនប្រព្រឹត្តមកផ្តន្ទាទោស ហើយមិនបានបង្ហើប ប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងនោះទេ ដែលកំពុងលាក់លៀម ដោយសាររង់ចាំចាប់ជនប្រព្រឹត្តសិន បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធការស្រឡាញ់ ប្រពន្ធគេ ប្រហែលខាងប្តីគេខឹងឬយ៉ាងណា បានហ៊ានរហូតដល់សម្លាប់ដូច្នេះ ។ ទោះជាការអះអាង យ៉ាងនេះក្តី ក៏មិនទាន់មានភស្តុតាងណាមួយ ដែលមកបង្ហាញ ថា ជនរងគ្រោះបានប្រព្រឹត្តទៅលើ ប្រពន្ធអ្នកណាមួយដែរ ។ កន្លងមកអំពើឃាតកម្មដែលប្រើប្រាស់កងឡានដុតមនុស្សនេះ មានតែខាង ភាគីថៃចាប់បានក្រុមអ្នកលក់គ្រឿងញៀន ហើយយកទៅដុតទាំងរស់តែម្តង ។ តែចំពោះឃាតកម្ម ដែលកើតឡើងក្នុងទឹកដី ខេត្តបន្ទាយមានជ័យ បើសិនជាសមត្ថកិច្ច មិនអាចកំណត់មុខសញ្ញាជន ប្រ ព្រឹត្តបាននោះទេ ជនប្រព្រឹត្តនៅតែរួចផុតពីសំណាញ់ច្បាប់ ហើយប្រជាពលរដ្ឋ ដូចរស់នៅដូចស្លៀក ខ្យល់ដណ្តប់មេឃ ៕ ដោយ ដុំ សំបូរ