ជនសង្ស័យប្រុសស្រី០៦នាក់ ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនករណីជួញដូរនិងប្រេីប្រាស់ គ្រឿងញៀន។

0

ខេត្តរតនគិរី÷  ដោយ  គតិ យុត្  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយបន្តឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន៦នាក់ដោយ(វិធានញុះញង់) ។ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះមុខសញ្ញាជនសង្ស័យស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៥នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានធ្វើការសាកសួររួចបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនមួយចំនួនធំ ។

មន្ត្រីនគរបាលជំនាញបានបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន រួមមាន
ទី១.ឈ្មោះ នូវ លីនណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
ទី២.ឈ្មោះ តាក់ ម៊ូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ទី៣.ឈ្មោះ ចំរើន ដូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ
ទី៤.ឈ្មោះ អ័ន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ទី៥.ឈ្មោះ អយ សៀវម៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ
ទី៦.ឈ្មោះ សេង សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះឃាត់ខ្លួននិងធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០៦នាក់ ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំងនោះមកបានដកហូតវត្ថុតាង
ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៦កញ្ចប់ទម្ងន់២១.៥៤ក្រាមទាំងសំបកថង់
-ទូរស័ព្ទដៃ០១គ្រឿង
-ជញ្ជីញ០២គ្រឿង
-ម៉ូតូ០២គ្រឿង
-រថយន្ត០១គ្រឿង
-ថង់ច្រកថ្នាំញៀនមួយចំនួនធំ
-ហើយសម្ភារៈសេពថ្នាំមួយចំនួនទៀតផងដែរ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់៕ដោយគតិ យុត្ត