រដ្ឋបាលខេត្តប្តេជ្ញាចិត្តយកជ័យលាភភីផ្ការំដួល៣ទង ស្របពេលបុណ្យទន្លេក្នុងឆ្នាំ២០២១ខេត្តកំពង់ធំ

0

កំពង់ធំ ៖ ខេត្តកំពង់ធំ គ្រោងនិងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រារព្វពិធីបុណ្យទន្លេក្នុងខេត្តកំពង់ធំ នៅឆ្នាំ ២០២១ តំម្រូវឲ្យ មន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ រួមគ្នា ខិតខំរៀបចំ សោភ័ណភាពក្រុងស្ទឹងសែន ដូចជាបណ្តាញខ្សែភ្លើង លាបពណ៌ផ្ទះនៅទីប្រជុំជន, ផ្លូវថ្នល់, រមណីយដ្ឋាន, បង្គន់អនាម័យសាធារណៈស្តងដា, រួមទាំងបញ្ហាសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីទទួលស្វាគមន៍ ភ្ញៀវមកពីបណ្តារាជធានីខេត្ត និងថ្នាក់ដឹកនាំប្រទេសមក ខេត្តកំពង់ធំយើង ។

ប្រសាសន៍នេះ ត្រូវបាន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធី ទិវាជាតិទីក្រុងស្អាត(ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ )  ដែល បានបចាត់ធ្វើឡើងនៅមុខផ្សារកំពង់ធំ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៩ ដែលមានប្រធានមន្ទីរ មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ សិស្សា​នុសិស្ស ចូលរួមជាង៣០០នាក់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។បន្ទាប់ពីលោក ម៉ាក់ ប៊ុនហុង បានអានរបាយការណ៍ រៀបចំកែលម្អសោភ័ណភាព, និងជួសជុល, សាងសង់, រៀបចំសណ្តាប់ធ្នាប់សាធារណៈ និងភូមិសាស្រ្តខេត្តកំពង់ធំរួចមក  ឯកឧត្តម សុខ លូ អភិបាល នៃគណៈខេត្តកំពង់ធំ បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  និងជាប្រធានកិត្តិយស់នៃគណៈកម្មាធិការជាតិ វាយតំម្លៃទីក្រុងស្អាត នាឳកាសទិវាជាតិទីក្រុងស្អាត។ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តល់ការណែនាំដល់ប្រធានមន្ទីរមួយចំនួន នៅក្នុងខេត្តកំពង់ធំ ដែលមិនបានមកចូលរួម ក្នុងទិវាទីក្រុងស្អាត លើកទី៧ សម្រាប់ខេត្តកំពង់ធំនាព្រឹកនេះ  ដែលមើលមិនឃើញពីសារៈសំខាន់របស់ទីក្រុងស្អាត ដែលបានប្រារព្វធ្វើឡើងនៅមុខផ្សារកំពង់ធំ  សូមឲ្យប្រធានមន្ទីរអង្គភាព  ផ្តល់តំលៃទីក្រុងស្អាត ដែលត្រូវបានចាប់ផ្តើមពីខ្លួនយើងផ្ទាល់ទើបស្អាតបាន  តែបើយើងម្នាក់មិនអាចថែរក្សាភាពស្អាត អនាម័យល្អពីខ្លួនយើងទេ គឺទីក្រុងមិនអាចស្អាតបានទេ ដូច្នេះអស់លោកប្រធានមន្ទីរអង្គភាពយកចិត្តទុកដាក់ ទី១គឺកន្លែង បរិស្ថានរបស់ខ្លួន មន្ទីររបស់យើង កន្លែងធ្វើការរបស់យើង បើចូលទៅកន្លែងធ្វើការរបស់យើងដូចសំបុកជ្រូក មុខមន្ទីរសុទ្ធតែស្មៅ របងមិនចេះលាបពណ៌ តើឲ្យទៅរកស្អាតឯណាបាន បើខ្លួនឯងមិនចេះស្អាតផង ដូច្នេះត្រូវសំអាតកន្លែងធ្វើការរបស់យើង ឲ្យមានស្មារតី ទទួលខុសត្រូវខ្ពស់។ឯកឧត្តម សុខ លូ  បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនុសិស្ស ខិតខំចូលរួម ទាំងអស់គ្នា សម្រាប់ជ័យលាភីផ្ការំដួល២ទង ដែលបានទទួលឆ្នាំ២០១៨ សម្រាប់ក្រុងស្ទឹងសែនគឺរយះពេល ៣ឆ្នាំ ដល់ឆ្នាំ ២០២១ ហើយមន្រ្តីរាជការ ក្នុងខេត្តកំពង់ធំយើងប្តេជ្ញាចិត្ត នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព យកជ័យលាភីផ្ការំដួល៣ទង ក្នុងឆ្នាំ ២០២១  ដោយរដ្ឋបាលខេត្តបានខិតខំ ពង្រីកទី តាំងកំសាន្តនានា, បង្កើតផ្សារាត្រី, សួនច្បារ  ,កន្លែងហាត់ប្រាណ, ពង្រីកផ្លូវ , សាងសង់វិមានឯករាជ្យ , និងកែលម្អឲ្យទៅជាស្តង់ដា ដើម្បីទៅប្រគួតប្រជែង យកផ្ការំដួល៣ទង ស្របពេលដែលខេត្តកំពង់ធំ ប្រារព្វបុណ្យទន្លេ ។