ប្រជាពលរដ្ឋ​ កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​រថយន្ដ​ធុនធំ ​បើក​ចូល​រាជធានីភ្នំពេញ​ បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ រាល់ថ្ងៃ​ តាម​ដងផ្លូវ

0

​អភិបាលរាជធានី​ភ្នំពេញ ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​​ ក៏ដូចលោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន តែងតែ​ប្ដេជ្ញា ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ មិន​អនុញ្ញាត​ឱ្យ​ឡាន​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ​ ឬ​ ពេល​ណា​ ដែល​អាជ្ញាធរ​ហាមឃាត់​នោះឡើយ​​​។ តែផ្ទុះទៅវិញ​ពេលសមត្ថកិច្ច​ ចុះ​ចាប់​ឃាត់រថយន្ដ​ ហៅ​អ្នកព័ត៌មាន ​ថតផ្សាយ​ឲ្យតែល្អមើល​ ផ្ទុះ​ទៅវិញ​នៅ​ពី​ក្រោយ​ខ្នង​ដោះ​លែងបាត់​យកលុយ​ចែកគ្នា​ មិន​ខុសអីពី លោក​សុខ​សុវណ្ណ​ វឌ្ឍនា​សាប៊ុង​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ មាន​ងារ​ជា​ទេសរដ្ឋមន្ត្រី​ព្រោះ​បាន​ចូល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ​បាន​ និយាយ​ថា”ស្តាប់​សុនខ(ឆ្កែ)ព្រុស​ដូច​ពិរោះ​ជាង​ ពេល​ឮ​សូរ​គេ​ហាម​ឡាន​ធំ​មិន​ឱ្យ​ចូល​ក្រុង​”។
លោក​ វឌ្ឍនា​សាប៊ុង​ សរសេរ​តាម​ហ្វេសប៊ុក​ ថា​ “មានអារម្មណ៍ថា ស្ដាប់ សុនខព្រុស ដូចពិរោះជាងពេលលឺសូរគេហាមឡានធំមិនអោយចូលក្រុង ​និយាយម្ដងៗ​ម៉ឺងម៉ាត់​ដូចមែនទែនអញ្ចឹង៕