ឯកឧត្ដម អភិបាលខេត្តក្រចេះជម្រុញអោយមន្ត្រីពាក់ពន្ឋ័ទាំងអស់រួមគ្នា ដោះស្រាយបញ្ហារដែលនៅសេសសល់ ​​​​​​​​​​​​​​​​​​​និងបន្តរពង្រឹងការអនុវត្តគោល​នយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋានអោយមាប្រសិទ្ឋិភាពខ្ពស់  

0

ក្រចេះ៖មានប្រសាសន៏ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តរឆ្នាំ២០១៩របស់រដ្ឋបាលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ឯឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានជម្រុញអោយអាជ្ញាធរក្រុងស្រុករួមមន្ត្រីជំនាញពាក់ ពន្ឋ័ទាំងអស់រួមគ្នា ដោះស្រាយបញ្ហារដែលនៅសេសសល់ ​​​​​​​​​​​​​​​​​​​នៅតាមមូលដ្ឋាននិងបន្តរពង្រឹងការអនុវត្តគោល​នយោបាយភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ អោយមាប្រសិទ្ឋិភាពខ្ពស់ ។

នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តរឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តក្រចេះ និងធ្វើក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ២៧ និង២៨ ខែកុម្ភះ ឆ្នាំ២០១៩ នេះ  ឯឧត្ដម វ៉ា ថន មានប្រសាសន៏ថា ៖ ប្រធានបទត្រូវលើកយកមកពិភាក្សា គឺរួមគ្នាកំណត់វិធានការដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដែលនៅសេសសល់តាមមូលដ្ឋានកន្លងទៅ និងបញ្ហារ ប្រឈមនានា  ក្នុងក្របខ័ណ្ឌនៃតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត  ជាពិសេសបញ្ហាប្រឈមពាកព័ន្ធសេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហារកែទម្រងស្ថាប័ន ក្នុងការអភិវឌ្ឍសម្ត្ថភាពធនធានមនុស្សការចុះបញ្ជីរដីធ្លីការគ្រប់ គ្រងដីចំណីផ្លូវ បញ្ហាទឹកស្អាត អគ្គីសនីជាដើម ។ 

មិនតែ ប៉ុណ្ណោះការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏នៅមានបញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ អំពើឆក់ លួច ការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោក ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់  ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ហាគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយជម្លោះនានានៅមូល ដ្ឋាន ពិសេសជម្លោះដីធ្លី ។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលនបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល នីតិកាលទី ៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់រដ្ឋាភិបាល សម្រាប់នីតិកាលទី៦ផងដែរ ។ សន្និបាតនាពេលនេះគឺពិតជាមានអត្ថន័យ និងពិតជាមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្ត កម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ឯកឧត្តមជម្រុញអោយអាជ្ញាធរ ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត  ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិសុខ សុវត្តភាពសិរភាពសណ្ដាប់ធ្នាប់ និងអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរ  ហើយបន្តរពង្រឹងការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់អភិម្រមទាំង៥ ( ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ) ដើម្បីជម្រុញកាអភិវឌ្ឃលើគ្រប់វិស័យ ធានានិរន្តរភាពការផ្ដល់សេវាសាធារណៈ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជាជំហានៗ និងភាពសុខដុមរមនាក្នុងសង្គមជាតិ  ៕