បន្ទាយមានជ័យ៖ ករណីឃាតកម្មគិតទុកជាមុន នៅ ចំណុច ព្រៃអាព្រហ្មក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី២៥ខែកុម្ភះ ២០១៩ ចន្លោះម៉ោង១០ដល់១២ថ្ងៃត្រង់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យស្រាវជ្រាវ បំបែកសំណំរឿងឃាត់ខ្លួន ជនសង្ស័យ២រូប។
ប្រភពពីហ្វេសបុកស្ដេចនាគ(លោកឧត្ដមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌបានសសេរថា៖ ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ បានបញ្ជាអោយលោកឧត្ដមសេនីយ៏ត្រី សិទ្ធិ ឡោះ ស្នងការរង ដឹកនាំកំលាំងជំនាញព្រហ្មទណ្ឌខេត្តនិង កំលាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មានការសំរបសំរួលផ្ទាល់ពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៦ខែឆ្នាំដដែល បានឈានដល់ឃាត់មុខសញ្ញាជាឃាតករចំនួន០២ នាក់ គឺ ០១-ឈ្មោះ ស៊ួត សុភាក់ ហៅភ័ក្រ្ត ភេទប្រុស អាយុ៣៤ឆ្នាំ ០២-ឈ្មោះស៊ួត សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាបងប្អូនបង្កើតរស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាមួយគ្នា ដោយប្រើកាំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិត ត្រូវចំក និងត្រូវចំដៃ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុ និងបានយកកង់មុខគោយន្តកន្ត្រៃចំនួន០៤ និងកង់មុខត្រាក់ទ័រ ចំនួន០១ ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង ។
បញ្ជាក់ថា៖ ជនរងគ្រោះឈ្មោះហាន សុថុន ភេទប្រុស លើអាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរ បើករោងម៉ាសុីនកិនស្រូវនិងបើកឡានយកស្រូវ ត្រូវបានជនសង្ស័យសំលាប់ ហើយដុតកង់ឡាននៅចំនុចទីតាំងកើតហេតុខាងលើ…៕ដោយ៖ឃិន គន្ធា