កំពង់ធំ៖ កិច្ចប្រជុំស្តីអំពី បូកលទ្ធផលសកម្មភាព ការងារសុវត្តិភាពចរាចរណ៍ផ្លូវគោគ របស់អនុគណៈកម្មការសុវត្តិភាព ចរាចរណ៍ផ្លូវគោគ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួម ឯកឧត្តម សុខ លូ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងប្រធានអនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំង៣ប្រភេទ សិស្សានុ សិស្សចូលរួម នៅរសៀលថ្ងៃទី ២៧ ខែកុម្ភះ ឆ្នាំ ២០១៩។
លោកជូ កូឡា ប្រធានមន្ទីរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការសុវត្តិភាពផ្លូវគោកខេត្តកំពង់ធំ បានបញ្ជាក់ពីរបាយការណ៍សង្ខេប ពីយន្តការជម្រុញ ឲ្យមានប្រសិទ្ធិភាព នូវផែនការសកម្មភាព និង វិធានការនានារបស់ អនុគណៈកម្មាធិការសុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារបានត្រួតពិនិត្យ សាលាបង្រៀនបើកបរយានយន្ត ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ពិនិត្យយានដ្ឋានកែច្នៃ តម្លើង យានយន្ត និងបានផ្សព្វផ្សាយអប់រំ សុវត្តិភាពបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការអនុវត្តរឹតបន្តឹងការ ពាក់មួកសុវត្តិភាព តាមបណ្តោយផ្លូវជាតិលេខ៦ និងតាមបណ្តាស្រុកក្រុង រួមទាំងបានបើកវគ្គផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគ ចែកមួកសុវត្តិភាព ជូនដល់ប្រជាពលរដ្ឋ និង បានដាំបង្គោលស្លាកសញ្ញាប្រុងប្រយ័ត្ន រួមទាំងសកម្មភាពជាច្រើនទៀត ។
លោក អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ បានអានរបាយការណ៍ ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ក្នុងខេត្តកំពង់ធំ ដែលបានដើរតួនាទីយាងសំខាន់ ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកតាមរយៈប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនលើក តាមរយៈគោលនយោបាយភូមិ ឃុំ សុវត្តិភាព រួមទាំងបាន ត្រួតពិនិត្យយានយន្ត និង ម៉ូតូ ដែលមិនគោរពច្បាប់ ដើម្បីឲ្យយើងទាំងអស់គ្នាចូលរួម គោរពច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ពីការបើកបរក្នុងស្ថានភាពស្រវឹង បើកបរ ក្នុងស្ថានភាពពាក់ព័ន្ឋគ្រឿងញៀន បើកបរហួសល្បឿនកំណត់ បើកបរជើងគ្នា បើកបរមិនគោរពផ្លូវអទិភាព និងជម្រុញឲ្យពាក់មួកសុវត្តិភាព ដាក់ខ្សែក្រវ៉ាត់ និងសម្រួលដល់ក្មេងសិស្សសាលាចេញពីសាលារៀន ។ល។
ឯកឧត្តម សុខ លូ អភិបាលកំពង់ធំ ប្រធានអនុគណកម្មាធិការ សុវត្តិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ បានកោតសរសើរ ចំពោះអង្គភាពមន្ទីរសាធារណៈដឹកជញ្ជូនខេត្ត និង អង្គភាពស្នងការដ្ឋានគរបាលខេត្ត កំពង់ធំ ដែលបានសហការ ការងារសុវត្តិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋខេត្តកំពង់ធំ ដែលមាន សកម្មភាពយ៉ាងផុសផុល ពីការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់សហគម មូលដ្ឋាន ប្រជាពលរដ្ឋ និងបានប្រជ្រាបពីផលប៉ះពាល់ និងទោសកំហុស រួមទាំងការបាត់បង់ អាយុជីវិត ទ្រព្យសម្បត្តិ ដែលបង្ករឡើង ដោយគ្រោះថ្នាក់ចរាចរណ៍ ដែមិនបានគោរពច្បាប់ចរាចរណ៍ ធ្វើឲ្យប្រជាពលរដ្ឋបានការយល់ដឹងកាន់តែ ច្បាស់ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ។
ក្នុងនោះឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើរដល់សមត្ថកិច្ច និងមន្ទីរស្ថាប័នពាក់ព័ន្ឋ ត្រូវរួមគ្នាធ្វើកិច្ចការ ពាក់ព័ន្ឋ នឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានទូលំទលាយ ក្នុងពេលបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរចរណ៍កើតឡើង ។
ដោយ ប៊ុន រដ្ឋា





































