ចែភ័ក្រ ល្បីល្បាញថាឈរទិញឈើផ្តាច់មុខក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ យ៉ាងកក្រើក គ្មានកោតញញើត

0

ពោធិ៍សាត់៖ ឈ្មួញឈើជាច្រើនរូបនៅតៃបន្តសកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ យ៉ាងកក្រើកនៅឡើយ ក្នុងនោះមេឈ្មួញឈ្មោះឆាងម៉ៅ និងកូនចឹងឈរទិញឈើ ឈ្មើ ចែភក្រ នៅតែមានឈ្មោះល្បីរន្ទឺបេញឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់នៅឡើយ ដោយអាជ្ញាធរ និងមន្ត្រីជំនាញមិនហ៊ានប៉ះបាល់ឡើយ ។

យោងសេចក្តីរាយការណ៍បានអោយដឹងថា នៅក្នុងដែនជម្រកសត្វព្រៃឱរ់ាល់ផ្លូវចូលទៅខ្សាច់ពូក ឃុំសំរោង ល្បីថាលោក ឆាងម៉ៅ ទិញផ្តាច់មុខតែម្នាក់ឯង មិនអាចអ្នកផ្សេងចូលទិញបានឡើយ ។ ជាក់ស្តែងទីតាំងទិញឈើដែលចែភ័ក្រឈរជើងទិញនៅចំណុចផ្ទះដែលមានម្ចាស់ឈ្មោះគ្រុយ ជាប់ចំការតាលី ផ្លូវបំបែកទៅទំនប់ទី៣ ស្ថិតក្នុងភូមិតារាង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។

ប្រភពដដែលបានអោយដឹងថាសកម្មភាពឈរទិញឈើនៅចំនុចខាងលើនេះមិនមែនតើបតែកើតមាននោះទេ តែទោះយ៉ាងណាក្តីចែភ័ក្រនៅតែបញ្ចេញសកម្មភាពយ៉ាងរលូនមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធ ឬសមត្ថកិច្ចជំនាញបង្ក្រាបម្តងណាឡើយ ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩នេះអ្នកសារព័ត៌មួយក្រុមបានចុះទៅដល់ទីតាំងខាងលើ បានឃើញនូវសកម្មភាពដូចក្នុងសេចក្តីរាយករណ៍របស់ប្រជាពលរដ្ឋផងដែរ។

សកម្មភាពឈរទិញឈើយ៉ាងរលូនរបស់ចែភ័ក្រនៅចំណុចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋនិងមជ្ឈដ្ខានទូទៅលើកឡើងថាសង្ស័យមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចជាប្រព័ន្ធ ។

សូមរម្លឹកផងដែរថា ទីតាំងទិញឈើខាងលើនេះកន្លងមកត្រូវបានប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំតវ៉ាដោយសារតែខាងលោកឆាងម៉ៅ ដែលចាត់ងោយចែភ័ក្រឈើនោះបានធ្វើការគាបសង្កត់ អោយពួកគាត់លក់ឈើអោយក្រុមខ្លួនក្នុងតម្លសថោក បើមិនព្រមលក់អោយនោះទេនឹងត្រូវរងការបង្ក្រាបពីសមត្ថកិវ្ចដែលជាបក្សពួករបស់ក្រុមឈ្មួញឈើនោះជាមិនខាន ។ ប្រភពបានអោយដឹងទៀតថាឈ្មួញឈើដ៍មានឥទ្ថិពល ឈ្មោះ ឆាង ម៉ៅ ធ្លាប់ត្រូវបានតុលាការចេញដីកាបង្គាប់ងោយចូលខ្លួនពាក់ព័ន្ធនិងករណីជំនួញព្រៃឈើរបស់ខ្លួនក្នុងទឹកដីខេត្តពោធិសាត់ តែមិនដឹងថាយ់ាងណានោះតេក៍ស្ងាត់ឈឹងទៅវិញ ហើយសកម្មភាពជំនួញឈើរបស់លោក ឆាង ម៉ៅ នៅតែធ្វើឡើងបានយ់ាងរលូន។

ការចេញផ្សាយរបស់អង្គភាពសារព័ត៌មានថ្ងៃនេះលើកយកសកម្មភាពបទល្មើសព្រៃឈើខាងលើមកចុះផ្សាយនេះមិនមានបំណងអ្វីក្រោយពីជាសារមួយជូនដល់អាជ្ញាធរខេត្តពោធិ៍សាត់មានវិធានការបង្ក្រាប និងទប់ស្កាត់។