កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី27ខែកុម្ភុះឆ្នាំ2019 ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសមន្រ្តីគន់ គីម បានដាក់ចេញនូវផែនការនឹងប្រគល់ភារកិច្ចជូន
លោកវរះសេនីយ៍ត្រី អៀម វណ្ណនី នាយការិយាល័យអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកជញ្ជួននឹងនាំឈើគ្រឿងផ្ទះចំនួន2 ខ្នងដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចអគ្គមហា
សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីប្រធានសមាគមន៍អតីតយុទ្ទជនកម្ពុជាទៅតម្លើងជូនលោក
សេក សិុន ជាជនពិការនៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវនឹងលោកចាន់ រ៉ន អតីតយុទ្ធជននៅក្នុងភូមិអណ្ដូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ការនាំរថយន្តដឹកឈើគ្រឿងផ្ទះឡើងសាឡាងឆ្ពោះទៅកាន់ស្រុកកំពង់នៅវេលាម៉ោង8,00នាទីបាទៅដល់គោលដៅនៅវេលាម៉ោង9,00នាទីត្រូវកំលាំងរបស់យើងបានសហការជាអាជ្ញាធរមូលដ្ឋានឃុំ ភូមិ នគរបាល កងរាជអាវុធហត្ថ នឹងប្រជាពលរដ្ឋ សម្រេចសាងសងបាន 20ទៅ40%ហើយ នឹងបន្តធ្វើក្នុងរយះពេល3ទៅ4ថ្ងៃអោយរួចរាល់ជាស្ថាពរ ។




































