ពោធិ៍សាត់៖ ចែភ័ក្រជាឈ្មួញឈើដុះស្លែរ ឈរចាំទិញឈើប្រណិត ផ្តាច់មុខដូចផ្សារត្រី ដោយឥតខ្លាចញញើតពីសំណាក់សំណាញ់ច្បាប់ និងពុំត្រូវបានសមត្ថកិច្ច បង្រ្កាបម្តងណាឡើយ ដែលជាធ្វើឲ្យមានការសង្ស័យថា មានការបើកភ្លើងខៀវ ពីសំណាក់លោក ម៉ៅ ធនិន ចៅហ្វាយខេត្តពោធិសាត់ ដែលពេញចិត្ត បណ្តោយឲ្យមាន អ្នកទិញឈើផ្តាច់មុខប្រចាំខេត្តពោធិសាត់ ។
លោក ហួន ប៊ុនណារ៉ា នាយស្តីទី ខណ្ទរដ្ឋបាលព្រៃឈើ ខេត្តពោធិ៍សាត់ ពុំមានវិធានការទប់ស្កាត់ សកម្មភាពដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃឱរ៉ាល់ក្នុងស្រុកភ្នំក្រវ៉ាញ របស់មេឈ្មួញឈ្មោះឆាង ម៉ៅ និងកូនចឹងឈរទិញឈើ ឲ្យឈ្មួញឈើឈ្មោះ ចែភ័ក្រ ដែលគេដឹងថា ជាឈ្មួញដែលពូកែ ប្រមូលសមត្ថកិច្ចមេព្រៃ បរិស្ថាន ធ្វើជាញាតិសណ្តាន និងជួយចិញ្ចឹមដោយកំអែលលុយបន្តិចបន្តួច ដើម្បីជាថ្នូរនិងមិនបង្រ្កាប របស់ចែ ភ័ក្រ ទើបធ្វើឲ្យមុខ របរទិញឈើខុសច្បាប់ប្រកបដោយ រលូន ល្បីរន្ទឺពេញឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយអាជ្ញាធរ និងមន្ត្រីជំនាញមិនហ៊ានប៉ះពាល់ឡើយ ។
លោក ឆាង ម៉ៅ គឺជាឈ្មួញឈើម្នាក់ ដែលមានសមត្ថភាពទិញឈើ ខុសផ្តាច់មុខតែម្នាក់ឯង ដោយសង្ស័យថាមានសិទ្ធិ ឬការអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ទេដឹង បានជា ខេត្តពោធិសាត់ ចែង ចែកច្រកទិញឈើផ្តាច់មុខ ជាក់ស្តែង លោក ឆាង ម៉ៅ បានឈរជាអ្នកទិញផ្តាច់មុខ ដែនជម្រកសត្វព្រៃឱរ់ាល់ផ្លូវចូលទៅខ្សាច់ពូក ដោយមិនអោយអ្នកផ្សេងចូលទិញបានឡើយ ចំនែក ចែភ័ក្រ ឈរជើងទិញឈើនៅចំណុច ចំការតាលី ផ្លូវបំបែកទៅទំនប់ទី៣ ស្ថិតក្នុងភូមិតារាង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ ។
ជាក់ស្តែងនៅរសៀលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ សកម្មភាពឈរទិញឈើយ៉ាងរលូនរបស់ ចែភ័ក្រ និង លោក ឆាង ម៉ៅ ដែលឈ្មួញឈើដ៍មានឥទ្ធិពល កន្លងមក ធ្លាប់ត្រូវបានតុលាការចេញដីកាបង្គាប់អោយចូលខ្លួនពាក់ព័ន្ធនិងករណីជំនួញព្រៃឈើរបស់ខ្លួនក្នុងទឹកដីខេត្តពោធិសាត់ តែសមត្ថភាពដ៏អំនួតរបស់លោក ធាង ម៉ៅ តុលាការមិនអាចរកភស្តុតាងចាប់កំហុសបាន ដែលធ្វើឲ្យប្រជាពលរដ្ឋនិងមជ្ឈដ្ខានទូទៅលើកឡើងថាសង្ស័យមាន មានអ្នកធំនៅពីក្រោយខ្នង ។
ក្នុងនោះប្រជាសហគមព្រៃឈើ បានសំណូមពរ ឲ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្រ្តីរ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ មេត្តាជួយចាត់វិធានការ បង្រ្កាបឈ្មួញឈើ ឈ្មោះ ធាង ម៉ៅ និង ចែ ភ័ក្រ ដែលឈរចាំទិញឈើផ្តាច់មុខ នៅភ្នំឳរ៉ាលផង ដោយសារតែ លោក ហួន ប៊ុនណារ៉ា នាយស្តីទី ខណ្ទរដ្ឋបាលព្រៃឈើ ពុំហ៊ានបង្រ្កាបនោះទេ ព្រោះទើបតែឡើងតំណែងថ្មី ទើសមត្ថភាពមេ ព្រៃ និងបរិស្ថានគ្រប់គ្រង់មូលដ្ឋាន អស់សមត្ថភាពបង្រ្កាបហើយ ។ដោយ ប៊ុន រដ្ឋា