ព្រះវិហារៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៩ និងប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនដល់នាយ និងពលនគរបាល របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ការប្រកាសបិទសន្និបាតនេះធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ នាយ នាយរង និងពលនគរបាលជាតិ ប្រមាណជិត៣០០នាក់ មកពីបណ្តាក្រុង.ស្រុកទាំង៨ក្នុងខេត្តព្រះវិហារ។
ថ្លែងទៅកាន់នាយ និងពលនគរបាលនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ច ក៏ដូចកងកំលាំងទាំង៣បានសហការគ្នាបានយ៉ាងល្អ ក្នុងការបំពេញភារកិច្ច តាមបន្ទាត់ព្រំដែនក៏ដូចនៅតាមបណ្ដាលស្រុក ក្រុង ខេត្តចូលរួមរក្សារបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុច ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា ពិសេសបទស្មើសឆ្លងដែន និងគ្រឿងញៀនខុស
ច្បាប់។ ហេតុដូចនេះធ្វើឲ្យបទល្មើសនៅទូទាំងខេត្តព្រះវិហារមានការថយចុះគួរឲ្យកត់សម្គាល់។ ពិសេសត្រូវខិតខំចូលរួមសហការជាមួយមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធគោលបំណងដោះស្រាយបញ្ហាដែលយើងមិនទាន់ដោះស្រាយចប់ ត្រូវបន្តខិតខំដោះស្រាយអោយបានចប់សព្វគ្រប់ ដើម្បីរក្សារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិរបស់យើង។
ឯកឧត្តមនាយឧត្តមសេនិយ៍ ខេង សុមេធអគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកំលាំងនគរបាលជាតិទាំងអស់មុននិងអនុវត្តន៍សាលដីការ របស់តុលាការត្រូវរាយការណ៍ មកអគ្គស្នងការជាមុនសិន ជៀសវាងមានករណីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអាចខូចឈ្មោះដល់ស្ថាប័ណ្ណនិមួយៗ ត្រូវរកដំណោះស្រាយនិងសន្តិវិធីឲ្យបានល្អប្រសើរ ជាសវាងយកប្រជាពលរដ្ឋធ្វើជាសត្រូវ។
ឯកឧត្តមបន្ថែមថា កងកំលាំងនគរបាលជាតិទាំងអស់ត្រូវគោរពតួរនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ចូលរួមរក្សារឲ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ទប់ស្កាត់រាល់បទល្មើសខុសច្បាប់នានា ជាពិសេសបទស្មើសឆ្លងដែននិងគ្រឿងញៀនខុសច្បាប់ ដែលបច្ចុប្បន្នកំពង់មានលំហូរចូលពីប្រទេសជិតខាង ធ្វើយ៉ាងណាត្រូវសហការចូលរួមទប់ស្កាត់នៅតំបន់សរឲ្យបាន១០០%៕សួនលីណា




































