កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានកាបង្រ្កាបបទល្មើសព្រៃឈើនៅស្រុកកោះញែកជិត១០០កំណាត់ ខណះមន្ត្រីជំនាញពាក់ពន្ឋ័ក្នុងខេត្តមួយនេះមិនហ៊ានបង្រ្កាប

0

មណ្ឌលគីរី : កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតមានជាហូរហែរ នៅក្នុងទឹកដីខេត្តមណ្ឌលគីរី ខណះមន្ត្រីជំនាញពាក់ពន្ឋ័នៅក្នុងខេត្តមួយនេះនៅសំងំរុញដាក់គ្នា មិនហ៊ានបង្ក្រាប បទល្មើសព្រៃឈើដែលក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ចូនឈើ ពីស្រុកកោះញែក ខេត្តមណ្ឌលគីរី ដើម្បីនាំឆ្លងដែនទៅប្រទេសវៀតណាម ។

នៅព្រឹកថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានចុះទៅដល់គោលដៅព្រៃអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បង្ក្រាបនិងរឹបអូសឈើដែលមានមុខកាត់ធំ ប្រមាណជិត១០០កំណាត់ ប្រគល់ឲ្យទៅមន្ត្រីបរិស្ថាននាំយកទៅរក្សាទុក ។

ប្រភពពត៌មានពីខេត្តមណ្ឌលគីរីបានអោយដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើនៅក្នុងខេត្តមួយនេះបានចាប់ផ្តើមកក្រើកឡើងវិញនៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ខណៈដែលក្រុមឈ្មួញបានសម្រុកដឹកជញ្ជូនឈើពីតំបន់ខាងលើ តាមរថយន្តសាំយ៉ុងរាប់សិបគ្រឿង នាំឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិដាក់ដាំក្រោមការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធដែលប្រចាំការ នៅច្រកមួយនេះ ។

ក្នុងជំនួញឈើខុសច្បាប់ដែលកើតមាននៅក្នុងខេត្តមណ្ឌលគីរី គឺត្រូវបានក្រុមពលរដ្ឋបង្ហើបអោយដឹងថា ឈ្មួញបានធ្វើសកម្មភាព កាប់ចេញពីតំបន់ដែនអភិរក្ស មួយចំនួន ហើយដឹកជញ្ជូនយកមកគរទុកដាក់ពង្រាយនៅក្នុងព្រៃមួយកន្លែង ក្នុងតំបន់ ទីស្នាក់ការរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី ដើម្បីត្រៀមទុក សម្រាប់លើកដាក់រថយន្តសាំយ៉ុងរាប់រយគ្រឿង ដឹកជញ្ជូនបន្តនាំឆ្លងដែនទៅប្រទេស វៀតណាម តាមច្រកអន្តរជាតិដាក់ដាំ ។

ជុំវីញសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេស វៀតណាម ត្រូវបានប្រភពច្បាស់ការមួយបានបង្ហើបដែរថា កាចរាចរអាចដំណើរការទៅបានដោយសារមានការពាក់ព័ន្ធជាមួយនឹងមន្ត្រីនគរបាលប៉ុស្តិ៍ដែលប្រចាំការនៅច្រកដាក់ដាំម្នាក់ជាអ្នកបើកផ្លូវ មានទំនាក់ទំនងល្អ ជាមួយនឹងក្រុមឈ្មួញវៀតណាម ដើម្បីបើកផ្លូវក្នុងការនាំក្បួនរថយន្តដឹកឈើឆ្លងដែនទៅប្រទេសវៀត ណាមបានយ៉ាងរលូន ដោយសមត្ថកិច្ចជំនាញពាក់ពន្ឋ័ក្នុងខេត្តមួយនេះមិនមានអ្នកណាហ៊ានធ្វើការបង្ក្រាបនោះ ។
មជ្ឈដ្ឋានមួយបានសារទចំពោះចំណាត់ក្តៅរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការបង្ក្រាបនិងទប់ស្កាត់ធមធានធម្មជាតិ ពិសេសបទល្មើសព្រៃឈើដែលមាននៅក្នុងទឹកដីខេត្តមណ្ឌលគីរី ខណះក្រុមសមត្ថកិច្ចជំនាញពាក់ពន្ឋ័ក្នុងខេត្តមួយនេះ មិនហ៊ានបង្ក្រាប ថែមទាំងផ្គើននិងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាល បើកដៃក្រុមឈ្មួញវៀតណាមធ្វើសកម្មភាពដឹកជញ្ជូនឈើឆ្លងដែន យ៉ាងអណាធិបតេយ្យទៅវីញ ។
គួរបញ្ជាក់សកម្មភាពនេះត្រូវបានផ្អាកកាចរាចរដោយសារកម្លាំងកងរាជអាវុធលើផ្ទៃប្រទេស បានដាក់កម្លាំងតាមផ្លូវមួយចំនួនដើម្បីត្រៀមចាប់បង្ក្រាប ក្រុមរថយន្តសាំយ៉ុងដឹកឈើកាលពីយប់ថ្ងៃទី២៧នេះ ។