ខេត្តសៀមរាប ៖ទទឹងនិងការរឹះគន់របស់ពលរដ្ន តាំងពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩រហូតដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ នេះ ពរលដ្នបានប្រាប់ថា សព្វថ្ងៃនៅតាមផ្លូវជាតិលេខ០៦ មានរថយន្តដឹកទំនិញធំៗគ្រប់ប្រភេទបានធ្វើចរាចរណ៍ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប មិនដែលចូលថ្លឹងនោះទេ តែបើថ្លឹងក៏ត្រូវតែបង់លុយដែរ ទោះថ្លឹងក៏បង់លុយ មិនថ្លឹងក៏បង់លុយ ហេតុអ្វី ? ព្រោះថាមានការទំនាក់ទំនងរួចជាស្រេចដោយមានការបើកភ្លើងខៀវឲ្យរថយន្តធំៗរាប់សិបគ្រឿងបើកឆ្លងកាត់ស្ថានីយ៍ ដោយមិនចាំបាច់មានក្រុមបច្ចេកទេសត្រួតពិនិត្យទេ ។
ប្រភពបន្តថា ក្រុមរថយន្តធំៗដឹកទំនិញផ្សេងៗ ដែលមានផ្ទុកលើសទម្ងន់យ៉ាងណាក៏ដោយ គេសង្កេតឃើញ ក្រុមម្ចាស់រថយន្តរត់ទៅបង់លុយ២ម៉ឺនរៀល ទៅ៥ម៉ឺនរៀលរួច ឬ ប្រាប់ស្លាកលេខរថយន្ត និងឈ្មោះ ថៅកែរបស់ពួកគេគឺរួចជាការស្រេច គេសង្កេតអោយឃើញថានៅពេលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព បែរជាមន្ត្រីទីនោះបានហៅរថយន្តអោយចូលថ្លឹង តែនៅមានភ្លាត់ស្នៀត មួយៗដើរសំដៅបង់លុយដូចមុន។
តាមការអោយដឹងពីក្រុមឈ្មួញបានបង្ហើបថា រាល់កាដឹកទំនិញប្រភេទរថយន្តធំៗ គឺបានបង់លុយ ឲ្យទៅមន្តី្រជំនាញ ដែលនៅប្រចាំការនៅស្ថានីយ៍ថ្លឹង នោះរួចរាល់អស់ហើយ ។ ក្នុងមួយយប់ៗរថយន្ត ដែលបានឆ្លងកាត់ស្ថានីថ្លឹងរថយន្តនៅចំណុច នោះរាប់សិបគ្រឿងឯណោះ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បនុ្ន មានរថយន្តធំៗដឹកទំនិញ និងដឹកស្រូវ សុីម៉ុង ដែក ផ្សេងៗជាច្រើន គ្រឿងឆ្លងកាត់ស្នាក់ការស្ថានីយ៍មួយនេះ ប៉ុន្តែក្បួនរថយន្តទាំងនោះ ភាគច្រើនគឺមិនបានចូលថ្លឹងនោះទេ ឃើញតែម្ចាស់រថយន្តចុះរត់តម្រង់ទៅកាន់មន្ត្រីជំនាញ ដែលកំពុងអង្គុយប្រចាំការទើបអាចបន្តដំណើរទៅមុខទៀត បានដោយមិនបាច់ថ្លឹង ឬ ក្រុមបច្ចេកទេសត្រួតពិនិត្យឡើយ ។
សង្ស័យថាមានការបើកភ្លើងខៀវ ពីលោកខៀវ ប្រសើ អនុប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តសៀមរាប ទើបដំណើរសកម្មភាពពុករលួយទាំងនេះ អាចដំណើរការយ៉ាងរលូន និង ស្ងាត់ស្ងៀមបានជាច្រើនឆ្នាំមកហើយ ។
ជាក់ស្តែង នៅយប់ថ្ងៃ២៧ ខែកុម្ភះ ឆ្នាំ២០១៩ នេះមានម្ចាស់រថយន្ត ឬ ព្រូរថយន្តបានរត់ចុះទៅជួបក្រុមមន្ត្រីនៃស្ថានីយ៍ ដើម្បីសុំបើកផ្លូវ បន្តដំណើរទៅមុខទៀត ឬ ក៏យកលិខិតបទដ្ឋានបច្ចេកទេស USA ជូនជំនាញដើម្បីពិនិត្យសំរេចក្នុងតម្លៃណាមួយ ដែលអាចទៅបាន ។ មិនតែប៉ុណ្ណោះ ការរត់ទៅជួបមន្ត្រីជំនាញ គឺយើងឃើញមិនបាន ៥នាទីផងហើយក៏រត់មកវិញដោយបញ្ជារថយន្តអោយបន្តដំណើរ ។
ពាក់ព័ន្ធទៅនឹងការិះគន់ខាងលើ យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកខៀវ ប្រសើ អនុប្រធានស្ថានីយ៍ថ្លឹងរថយន្តស្រុកពួកបានទេ ។
ចំណែកបលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសារធារណៈការ និង ដឹកជញ្ជូនខេត្តសៀមរាប ក៏ទាក់ទងមិនបានដែរ ។ យើង រងចាំការបំភ្លឺពីលោក មេទាំង២ គ្រប់ពេល ក្នុងម៉ោងធ្វើការ៕ប៊ុនរិទ្ធី