កំពង់ធំ=ម៉ូតូនិងម៉ូតូព្រលះគ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យនិងរងរបួសធ្ងន់ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង០០និង២០នាទី រំលងអាធ្រាតលើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ស្ថិតនៅចំណុចស្ពានក្រឡាញ់ ភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ បុក ម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលអោយ ស្លាប់០២នាក់(ប្រុស)(ប្រុស) និងរបួសធ្ងន់០២នាក់(ប្រុស)ខូចខាតម៉ូតូ០២គ្រឿង ៖
ឲ
ម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1F.4954 (បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះ ធឿន.ណាង ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរសិស្ស) នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅមណ្ឌលសុខភាព មានជ័យ ស្រុកសណ្តាន់)(មិនពាក់មួកសុវត្ថិភាព)។ 
+ ម៉ូតូម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់1C.5919 (បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ កែវ.វិសិត ភេទប្រុស អាយុ២៦ឆ្នាំ(មុខរបរកសិករ) នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរជាមួយចំនួន០២នាក់ :
១-ឈ្មោះ ហ៊ុយ.ខួច ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ 
២-ឈ្មោះ ម៉ូង.បូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
+ វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ។ + មូលហេតុជាបឋម បង្កឡើងអ្នកបើកបរម៉ូតូផ្លាកលេខកំពង់ធំ1F.4954 ឈ្មោះ ធឿន.ណាង បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន។យុវជនរបួសធ្ងន់២នាក់បងប្អូនសាច់ញាត្តិដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តកំពង់ធំ ..ចំណែកសាកសពជនរងគ្រោះ២សាច់យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕




































