ឯកឧត្ដម​សោម​ ស៊ុន ឆ្លៀតឱកាសសួរសុខទុក្ខ សមាជិកគណបក្សប្រជាជន​ទទួល​មរណភាពគ្រោះថ្នាក់​ចរាចរណ៍​

0

កំពង់ធំ៖  ឯកឧត្ដម​ សោម​  ស៊ុន បានសម្តែងនូវការសោកស្តាយ និងអាឡោះអាល័យ ចំពោះសមាជិកគណៈបក្សប្រជាជនកម្ពុជា  ដែលបានជួបគ្រោះថ្នាក់​ចរាចរ​ណ៍ បណ្តាលឲ្យបាត់បង់អាយុជីវិត និងបានចូលរំលែក ទុក្ខដ៏ក្រៀមក្រមចំពោះគ្រួសារសព្វ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់នៃក្រុមគ្រួសារ និងជាមនុស្ស ដែលមានស្នាដៃសំខាន់ក្នុងជួរគណបក្សប្រជាជនកម្ពុជា នៃឃុំបន្ទាយស្ទោង ។

ដើម្បីសំម្តែងនូវការដឹងគុណ និងចូលរួម​មរណទុក្ខ​ដ៍ក្រៀមក្រំនេះ  ក្នុងនាមឯកឧត្ដម​ សោម​  ស៊ុន ជាសមា​ជិក​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​បក្ស​ នៃគណបក្សប្រជាជនកម្ពុជា​ខេត្ត​កំពង់ធំ​ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំបន្ទាយស្ទោង បាន​ដឹកនាំ​សហការី​ ទៅ​ចូលរួម​បុណ្យ​សព​ លោក ​រុន​ សុខ​ជា​ អាយុ​២៦​ ឆ្នំា​ ដែល​បាន​ទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៍ ​ នៅភូមិ​ស្លាករ​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ត្រូវ​និង​ថ្ងៃ​ទី​០១​ ខែ​មិនា​ ឆ្នាំ​២០១៩។

ឯកឧត្ដម​សោម​ ស៊ុន បានឲ្យដឹងថា ក្នុង​មនោសញ្ចេតនា​ជា​គ្រួសារ​បក្ស​តែ​មួយ​ គឺតែ​ងតែឆ្លៀតឱកាសទៅសំណេះសំណាលសាកសួរសុខទុក្ខ​ ចិញ្ចឹម​ចលនា​នៅមូលដ្ឋាន​ ពិសេស​ក្នុង​ពេល​ដែល​ប្រជាជន​ និង​សមាជិក​គ្រួសារ​បក្ស​មាន​ទុក្ខ​លំបាក​ ដើម្បីផ្តល់ការណែនាំការប្រកបមុខរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ សមាជិកបក្ស និងផ្តល់កំលាំងចិត្ត រួមទាំងបាន ជួយ​ដោះស្រាយ​ដល់​ទុក្ខ​លំបាក ​របស់​ប្រជាពលរដ្ឋ​ និង​សមាជិក​គ្រួសារ​បក្ស​ដែល​នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ជាច្រើនគ្រួសារ  ។

ឯកឧត្ដម​សោម​ ស៊ុន បាន​បញ្ជាក់​ថា​ បានពិភាក្សាឯកភាពគ្នាជាមួយគណបក្សឃុំ  និងក្រុមការងារចុះជួយឃុំ  បន្ទាយស្ទោង គឺបានសម្រេចថា បើសមាជិក​បក្ស​ នៃគណបក្សប្រជាជនកម្ពុជា​ នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ​ណា​ម្នាក់ អកុសល់ ​ ​ទទួល​មរណភាព ដោយប្រកាណាក្តី ​ក្រុម​ការងារ​បក្សឃុំបន្ទាយស្ទោង ​ឯកភាព​គ្នា​ចូល​រួម​ចំណែក​ក្នុង​កម្មវិធី​បុណ្យ​សព​ មាន​អង្ករ​៥០​ គីឡូក្រាម​ មីយើងចំនួន​២​កេស​ នឹង​ថវិកា​ចំនួន​២០០,០០០​ រៀល​  ហើយលទ្ធផល ដែលទទួលបាន គឺបានជួយដល់គ្រួសារសព ជាច្រើនគ្រួសារផងដែរ  ។

ក្នុងនោះក៏បាន អំពាវនាវ ដល់សមាជិក​បក្ស​ នៃគណបក្សប្រជាជនកម្ពុជា​ នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង និង ប្រជា ពលរដ្ឋទាំងអស់ ថែរក្សាសុខភាព ពិសារអាហារឲ្យមានអនាម័យ ពិសារទឹកស្អាត ក្នុងរដូវក្តៅនេះ ព្រោះអា​កាសធាតុក្តៅហែង បើពិសារអាហារគ្មានអនាម័យអាចនឹងកើតជំងឺរាករូសផងដែរ ជាពិសេសគឺត្រូវចូលរួម ទប់ស្កាត់ទាំងអស់គ្នា នូវនញ្ហាអគ្គីភ័យ ឆាបឆេះផ្ទះសំបែង សូមកុំឲ្យកើតឡើងនៅក្នុងភូមិសាស្រ្តភូមិឃុំ របស់យើង ។

ដោយ ប៊ុន  រដ្ឋា​