ខេត្តព្រះសីហនុ៖ សម្តេច ស ខេង ថ្លែងបែបនេះក្នុងឱកាសនៃពិធីបិទអង្គសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ 2018 និងលើកទិសដៅសម្រាប់ឆ្នាំ 2019 របស់រដ្ឋបាលខេត្តព្រះសីហនុដែលបានប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី 1 ខែីិនាឆ្នាំ 2019 នៅសាលាខេត្តព្រះសីហនុ។សម្តេចក្រឡាហោម ស ខេង ក៏បានកោតសរសើរខេត្តព្រះសីហនុ ថាមានការរីកចម្រើនបើទោះជាមានបញ្ហាប្រឈមមួយចំនួនក្តី។
សម្តេចរំលឹកមន្ត្រីជាប់ពាក់ពន្ធ័ទាំងអស់ត្រូវបន្តខិតខំរួមគ្នាអនុវត្តការងារអោយបានល្អប្រសើរដើម្បីអភិវឌ្ឍខេត្តព្រះសីហនុអោយកាន់តែរីកចម្រើនស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេងបានក្រើនរំលឹកនូវចំណុចសំខាន់សំខាន់មួយចំនួនដល់មន្ត្រីក្រោមឱវាទនៃខេត្តព្រះសីហនុឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អដោយបានចង្អុលបង្ហាញនូវចំណុចដែលត្រូវយកចិត្តទុកដាក់អនុវត្តចំពោះមុខមួយចំនួនដូចជា៖
-បញ្ហាគ្រឿងញៀនលោកបានស្នើឲ្យមន្រ្តីអនុវត្តច្បាប់ត្រូវតែធ្វើការបោសសំអាតឲ្យអស់,គ្រប់គ្រងសំណល់រឹង-រាវ,ការពារដីរដ្ឋអោយបានល្អទប់ស្កាត់ការចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់,ព្យាយាមដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់កុំអោយកើតថ្មី,គ្រប់គ្រងជនបរទេសនិងអាជីវកម្មអ្នកវិនិយោគដោយច្បាប់និងជម្រុញលើកកំពស់សមត្ថភាពមន្ត្រីជាដើម។
ជាមួយគ្នានេះផងដែរសម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ ថា៖ទំនាស់ដីធ្លីវាបានកើតយូរមកហើយក្នុងនោះមិនមែនមានតែនៅខេត្តព្រះសីហនុនោះទេខេត្តដទៃក៏មានដែរ។សម្តេចករឡាហោមយល់ឃើញថាសំរាប់ខេត្តព្រះសីហនុ មានអ្នកដណ្តើមដីគ្នាកាន់កាប់បង្កជាទំនាស់ជាបន្តបន្ទាប់គ្រាដែលដីឡើងថ្លៃ។
បញ្ហានេះដែរវាមានអ្នកលូកដៃចូលអន្តរាគមន៍ពីខាងក្រៅថែមទៀត។ការលូកដៃអន្តរាគមន៍ក្នុងអំពើដណ្តើមដីធ្លីនេះគឺជាមូលហេតុនាំអោយមានបញ្ហាកាន់តែស្មុគស្មាញមួយកម្រឹតទៀត។
ករណីនេះសម្តេចក្រឡាហោម ស ខេង បានព្រមានដល់បុគ្គលទាំងឡាយណា
ដែលជាប់ពាក់ព័ន្ធក្នុងអំពើអន្តរាគមន៍រឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុត្រូវដកខ្លួនចេញជាបន្ទាន់ដើម្បីទុកឱកាសឲ្យរដ្ឋបាលខេត្តព្រះសីហនុចាត់ការដោះស្រាយទៅតាមនីតិវិធីច្បាប់៕(សាវ៉ុន)





































