ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សំអាតលើកម្ពស់បរិស្ថាន ក្នុងបរិវេណស្នងការដើម្បីចូលរួមទីក្រុងស្អាត

0

កំពង់ធំ៖ លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកងកម្លាំងមន្រ្តីចំណុះឲ្យស្នងការខេត្ត ចូលរួមសំអាត ទីធ្លា កន្លែងធ្វើការ និងបរិវេណនានា ក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមការណែនាំ ចង្អុលបង្ហាញពី ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សំណូមពរ ឲ្យតាមបណ្តាមន្ទីរ អង្គភាព​ចូលរួមចាប់ផ្តើមពីខ្លួនឯងផ្ទាល៉កន្លែងធ្វើការ ដើម្បីចូលរួមថែរក្សាបរិស្ថាន ទីក្រុងស្អាត ដណ្តើមជ័យលាភី ផ្ការំដួល៣ទង ក្នុងឆ្នាំ ២០២១ ខាងមុខនេះ ក៏ដូចជាការត្រៀមខ្លួនជាម្ចាស់ផ្ទះ រៀបចំពិធិបុណ្យទន្លេ​ផងដែរ។

ទទឹមគ្នានេះដែរ ក៏មានការកត់សម្គាល់  និងកោតសរសើរពីសំណាក់ មន្រ្តីក្រោមឳវាទ និងប្រជាពលរដ្ឋ ថា ស្នងការនគរបាលខេត្តកំពង់ធំ ចាប់តាំងពី លោក អ៊ុក កុសល់ មកកាន់ជា ស្នងការ មានការរីកចម្រើន និង ប្រកបដោយការយកចិត្តទុកដាក់ លើមន្ត្រីទាំងអស់ ដោយបានផ្តោតលើគុណភាព និងគុណធម៌  រួមទាំងបាន យកចិត្តទុកដាក់លើ  វិស័យធនធានមនុស្សវិន័យ សមត្ថភាព វិធានជំនាញ របស់កងកម្លាំងដែលជាការងារស្នូល សម្រាប់បន្តវេនក្នុងការចូលរួមដើម្បីបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត ដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានក្រើនរំលឹកដឹកនាំកងកម្លាំង ចំណុះអោយការិយាល័យជំនាញទាំង ៣២ ក្នុងគោលបំណងបំផុសស្មារតីដល់ស្រទាប់មហាជនចូលរួមទាំងអស់គ្នាស្រឡាញ់បរិស្ថាន ទីក្រុងស្អាតមានផាសុខភាព ចូលរួមធ្វើពលម្ម អនាម័យបរិស្ថានក្នុងអង្គភាព និងតាមទីសាធារណៈនានាដើម្បីចូលលើកកម្ពស់ផ្នែកទីក្រុងស្អាត ជាក់ស្តែង នាព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩  បានធ្វើពលកម្ម នៅក្នុងទីធ្លាបរិវេណរបស់ស្នងការដ្ឋាននគរបាលខេត្ត  ដើម្បីកែលំអរសោភ័ណ្ឌភាព ដោយ កាប់ឆ្ការព្រៃដែលជាទីជំរកសត្វមូស ជម្រះស្មៅបោចវល្លិ៍ បោសសំអាតកម្ទេចកាកសំណល់ វត្ថុដែលអាចដក់ទឹកបាន យកទៅកំទេចឬជីកដីកប់ដោយកាក់សំណល់វត្ថុទាំងនេះវាបង្ករអោយមានក្លិនស្អុយ ដែលជាទីកំណើត ដង្កូវទឹក វិវត្តជាមូសខ្លា  មកខាំមនុស្សចម្លងជម្ងឺកាចសាហាវ ប៉ះពាល់ដល់សុខភាព មនុស្សសត្វ ។

លោកឧត្តមសេនីយ៍ អ៊ុក កុសល បានចាត់ចែងកសាងសង់របងថ្មបន្ថែមទៀតដែលប្រវែងប្រមាណជិត ១០០ម៉ែត រៀបផ្ចិតជុំវិញអង្គភាព មិនត្រឹមតែប៉ុណ្ណោះទេនៅក្បែរបងនេះលោកបានរៀបចំកសាងអាគារសម្រាប់កងអន្តរាគមន៍ នៅប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បី ត្រៀមខ្លួន រង់ចាំអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក៍ដូចជាត្រៀមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រៀមជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕

ដោយ ប៊ុន រដ្ឋា