ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋ ២៩គ្រួសារ ខ្វះខាតទឹកស្អាតបរិភោគនិងប្រើប្រាស់

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកទឹកស្អាត ៦​ម៉ែត្រ​គូបចែកជូន ប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដែលកំពុងតែខ្វះខាតទឹកស្អាតបរិភោគ និងប្រើប្រាស់ ខណៈពេលដែល ខេត្តកំពង់ធំ មានអាកាសធាតុ ក្តៅហួតហែង  បង្ករឲ្យតាម បឹង ត្រពាំង អណ្តូង រីងស្ងួត ប្រជាពលរដ្ឋ មួយផ្នែក ដែលរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចាំបាច់ត្រូវទិញទឹកសម្រាប់ប្រើប្រាស់ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយផ្នែកដែលរស់នៅ ភូមិព្រៃតាហ៊ូ ដែលមិនទាន់មានបណ្តាញទឹកស្អាតត ទៅដល់នៅ ឡើយទេ រដូវប្រាំងឆ្នាំនេះ បានអូសបន្លាយពេលវេលាវែង អាកាសធាតុក្តៅហួតហែង មិនមានភ្លៀងកក់ខែ ទឹកអណ្តូង-ទឹកស្រះ ត្រពាំងត្រូវបានរីងស្ងួត​  ហើយ កំពុងខ្វះខាតទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ ដោយ​ត្រូវបាន ​ទិញ​ទឹក​ដែល​គេដឹកលក់ក្នុងមួយពាងតម្លៃ​៥,០០០​ រៀលឯណោះ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងថា ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាជន ទៅលើទឹកស្អាត ក៏ទទួលបានការឯកភាព ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកជញ្ជូនទឹកស្អាតសម្រាប់យកទៅជូនដល់ប្រជាពលរដ្ឋដល់មូលដ្ឋាន ចំនួន២៩គ្រួសារ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ដែលកំពុងប្រឈមមុខខ្វះខាតទឹកប្រើប្រាស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កងកម្លាំងបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំរើប្រជាពលរដ្ឋ និងអតីតយុទ្ធជន ដែលជួបនឹងគ្រោះមហន្តរាយណ៍  ក្នុង រដូវប្រាំងឆ្នាំនេះ ដោយយោងតាមសេចក្តីប្រកាសរបស់ ឧតុនិយមឆ្នាំនេះប្រទេសកម្ពុជា អាចនឹងមានការខ្វះខាតទឹក ប្រើប្រាស់និងទឹកស្អាតបរិភោគ ដោយបានសហការល្អ ជាមួយអង្គភាពរដ្ឋាករទឹកខេត្តកំពង់ធំ ដែលបានផ្តល់ ទឹកស្អាត ដើម្បីបម្រើប្រជាជន​ និង​អតីត​យុទ្ធ​ជន​ នៅ​ខេត្ត​កំពង់​ធំ​ ដោយអស់ពីចិត្តពីថ្លើម និងមិនខ្លាចនឿយហត់ ហើយនិងបន្តចែកទឹកជូនប្រជាពលរដ្ឋភូមិដទៃទៀតដែលមានការខ្វះខាតទឹកស្អាតសម្រាប់បរិភោគនិងប្រើប្រាស់ ។

ដោយ  ប៊ុន រដ្ឋា