ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរមួយ ដែលបង្កឡើង រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង នៅចំណុចស្តុបវត្តនាគវ័ន តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងផ្លូវ២២១ ក្នុងសង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក បណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៩ និង១០នាទី យប់ថ្ងៃទី០២
ខែកក្កដា ឆ្នាំ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក សងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AS-1046បានធ្វើដំណើរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចផ្លូវកែង២២១ដែលស្តុបវត្តនាគវ័ន ខាងលើក៏បានជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រិម ធុនសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-8974 ជិះដោយយុវជនម្នាក់ ដែល ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏បាន ជ្រុលទៅបុកគ្នាជាមួយម៉ូតូសងកូរ៉េ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូទាំងពីរ គ្រឿង ដួលបោកផ្ទប់ទៅនឹងថ្នល់ រងរបួសធ្ងន់ពីរនាក់ ហើយត្រូវបានរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរឯកជន ភ្លាមៗម្នាក់ និងម្នាក់ទៀតមិត្តភក្រ័ដឹងតាមម៉ូតូយកទៅមន្ទីរពេទ្យកាលម៉ែត្រផងដែរ ហើយចំណែកឯម៉ូតូទាំងពីរគ្រឿងវិញបានរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះធ្វើការអន្តរាគមន៍ វាស់វែង ម៉ូតូ ទាំងពីរគ្រឿងខាងលើនេះទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាល ខណ្ឌចំទួលគោក រងចាំដោះស្រាយគ្នានាពេលក្រោយ៕