ឃាត់ខ្លួនជនសង្ស័យ១នាក់បញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនិត្តិវិធីច្បាប់!

0

សួន លីណា: (ព្រះវិហារ)÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វេីការឃាត់ខ្លួន នៅវេលាម៉ោង១៣:៤០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំនុចUTM(493249-1568709) ស្ថិតក្នុងភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងកសាងសំុនុំរឿង បញ្ជូនបន្តទៅកាន់កងរាជអាវុធហត្ថខេត្ត ពីបទប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រ កងរាជអាវុធហត្ថខេត្តផងនោះនោះ កម្លាំងកងអាវុធហត្ថស្រុកចំនួន៧នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រ កងរាជអាវុធហត្ថ​ស្រុកជាំក្សាន្ត ឆ្មក់ចុះធ្វេីការបង្រ្កាបករណីរប្រើប្រាស់ ចែកចាយ និងរក្សាទុក្ខនូវសារធាតុញៀន បានចំនួនម្នាក់ ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន23 កញ្ចប់ ទំងន់៣១,១៨ក្រាម ថ្នាំញៀន(យ៉ាម៉ា)WY ៦០គ្រាប់ ទូរស័ព្ទដៃ០១គ្រឿង កាបូបស្ពាយ០១ នឹងសំភារះសំរាប់វិចខ្ចប់មួយចំនួន។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានអោយដឹងផងដែរថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះ ទឹម ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តទៅតាមនិត្តិវិធីច្បាប់ស្តីពីគ្រឿងញៀន៕សួនលីណា