ប្រជាពលរដ្ឋរិះគន់ លោក កែប កត់ រដ្ឋបាលព្រៃឈើខេត្តរតនគិរីមិនទប់ស្កាត់និងបង្ក្រាបបទល្មេីសព្រៃឈេីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន 

0

រតនៈគិរី៖ ប្រជាពលនៅខេត្តរតនគិរី បាននិយាយបរិហារចំៗ លើមន្ត្រីជំនាញរដ្ឋបាលព្រៃឈេីដែលដឹកនាំដោយលោក កែប កត់ ហាក់មិនបានយកចិត្តទុកដាក់អំពីតួនាទីនិងភារៈកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មេីសព្រៃឈេីនោះទេ ក្រៅតែអំពីចាំតែទទួលវត្ថុតាងដែលសម្ថកិច្ចតាមបណ្តាអង្គភាពផ្សេងៗបង្រ្កាបបានតែប៉ុណ្ណោះ ។ជាក់ស្តែងឈេីខុសច្បាប់ជាច្រេីនកំណាត់ ដែលឈ្មួញកាប់ និងដឹកជញ្ញូនចេញពីដែនព្រៃអភិរក្ស ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្ក្រាប និងរឹបអូសបាន ក្រោមបទបញ្ចារបស់ លោកឩត្តមសេនីយ៍ត្រី ថាវ យ៉េន​​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលទើបតែចូលកាន់តំណែងថ្មី គ្រាដែលប្រតិបត្តិការបង្ក្រាបឈើនេះ នៅម៉ោងប្រមាណជា ២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣មិនា២០១៩ ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។

ឈើដែលរងការបង្ក្រាបនោះ ជាឈើកកោះ សុទ្ធ ខណ:នេះ កម្លាំងអាវុធហត្ថខេត្ត កំពុងធ្វើការដឹកជញ្ជូនយកមករក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចាត់ការបន្តតាមនិតិវិធីនៃច្បាប់ព្រៃឈេី ។