ជនសង្ស័យ២នាក់មិនគិតរកសុីចិញ្ចឹមប្រពន្ធកទេគិតតែតែពីដើរជក់ថ្នាំមកដល់ផ្ទះវាយធ្វើបាបប្រពន្ធកូនដល់ពេលជាប់គុកទើបអស់ចិត្ត

0

ខេត្តបន្ទាយមានជ័យះ ….ជនសង្ស័យ២នាក់ចិត្តមិនខុសគ្នាមិនគិតរកសុីចិញ្ចឹមប្រពន្ធកទេគិតតែតែពីដើរជក់ថ្នាំមកដល់ផ្ទះវាយធ្វើបាបប្រពន្ធកូនដល់ពេលជាប់គុកទើបអស់ចិត្ត។ជនសង្ស័យម្នាក់មានឈ្មោះ ភ័ណ និត ភេទ ប្រុស អាយុ ១៧ឆ្នាំ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ដាំ ម៉ៅ ភេទ ស្រី អាយុ ៥០ឆ្នាំ ត្រូវជាម្តាយ រស់ភូមិនៅចំណុចភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រាប់សមត្ថកិច្ចថាជនសង្ស័យមានឈ្មោះ ភ័ណ នេះត្រូវជាកូនបង្កើត ជាមនុស្សញៀនគ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំម្តងរួចមកហើយ ក្រោយចេញពីពន្ធនាគារជនសង្ស័យនៅតែមិនឈប់ប្រើប្រាស់គ្រឿងញៀន ហើយតែងតែរករឿងឈ្លោះទាស់ទែងក្នុងគ្រួសារមិនឈប់ ថែមទាំងវាយម្តាយរបស់ខ្លួនជាញឹកញាប់ទៀតផង ។ក្រោយពេលធ្វើបាបម្តាយខ្លាំងពេកទ្រាំមិនបានក៏បានរាយកាណ៍ឲ្យអាវុធហត្ថចុះមកឃាត់បានភ្លាមៗនៅវេលាម៉ោង៤ ល្ងាចថ្ងៃ ទី១ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ។ចំណែកជនសង្ស័យទី២មានឈ្មោះ ភិន កុយ ភេទ ប្រុស អាយុ ២៤ឆ្នាំ ត្រូវជាប្តីរបស់ជនរងគ្រោះ និងជាមនុស្សញៀនគ្រឿងញៀន កន្លងជនសង្ស័យតែងតែរករឿងឈ្លោះទាស់ទែងក្នុងគ្រួសារ ហើយថែមទាំងវាយដំមកលើជនរងគ្រោះជាញឹកញាប់ រហូតជនរងគ្រោះទ្រាមិនបានក៏នាំកូនរត់ទៅរស់នៅជាមួយម្តាយបង្កើតរបស់ខ្លួន នៅថ្ងៃកើតហេតុជនសង្ស័យបានមករកខ្លួន ដើម្បីនាំកូនទៅលេងស្រុក តែខ្លួនមិនព្រមឲ្យ ក៏មានការប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យបានខាំដៃរបស់ជនរងគ្រោះ ហើយចាប់បោកផ្តួលទៅនឹងដី និងបានវាយជាច្រើនដៃចំផ្ទៃមុខរបស់ជនរងគ្រោះទៀតផង ។ក្រោយមកត្រូវបានកកំលាំងអាវុធហត្ថឃាត់ខ្លួននៅវេលាម៉ោង ៣រសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំង២នាក់បានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថាផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភ័ណ និត ភេទឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ទៅដេកគុកបន្ត។ចំណកជនសង្ស័យមានឈ្មោះ ភិន កុយក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យ អាចត្រូវចោទពីបទ ហឹង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីដាក់គុកបន្តទៀតដែរ៕