ជនសង្ស័យបានចំនួន៧នាក់លួចជក់ និងលក់គ្រឿងញៀនត្រូវបានកំលាំងនគរបាលចំរុះឃាត់ខ្លួននិងដកហូតម្សៅក្រាមសថ្លា ចំនួន២៤ថង់

0

ខេត្តបន្ទាយមសនជ័យះ..!ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩នៅវេលាម៉ោង១២យប់ កំលាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនខេត្ត និងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្ដាល បានចុះបង្ក្រាប អ្នកលក់ និងអ្នកជក់គ្រឿងញៀនមួយសំបុក្រ នៅកែងក្រោយសាលារៀនសុវណ្ណភូមិ ឋិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំលាំនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ក្នុងនោះមានស្រី៣នាក់និងធ្វើការដកហូតវត្ថុតាងរួមមានម្សៅក្រាមសថ្លា ចំនួន២៤ថង់តូច យកចេញពីក្រោមពូកលើគ្រែកំពុងដេក ដបជក់គ្រឿងញៀន១ឧបករណ៍ប្រដាប់ចូកថ្នាំញៀនចំនួន៤ និងបស់មាមដំលៃជាច្រើនទៀត។កំលាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត័មានឲ្យដឹងថាជនសង្ស័យទាំង៧នាក់១ឈ្មោះ សឿង ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំមុខរបរកម្មករ២ឈ្មោះ អុំ សឿន ភេទស្រី អាយុ៣៤ឆ្នាំមុខរបរជាងដេរ ៣ឈ្មោះ សាន់ យឿន ភេទស្រី អាយុ៦៣ឆ្នាំ នៅផ្ទះ៤ឈ្មោះ ម៉េង ប៊ុនណេង ភេទប្រុស អាយុ៣៧ឆ្នាំ
មុខរបរលក់ត្រីនៅផ្សារថៃខាងលើស្នាក់នៅភូមិមិត្តភាព សង្កាត់ផ្សារប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៥ឈ្មោះ នូ សុខ ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៦ឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មករសំណង់
រស់នៅភូមិប្រជាធម្មសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ៧ឈ្មោះ ហឹម បូ ភេទប្រុស អាយុ២៤ឆ្នាំ
មុខរបរកម្មករសំណង់រស់នៅភូមិប្រជាធម្ម សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទាំង៧នាក់នេះក្រោយពីឃាត់ខ្លួនហើយបានបញ្ជូនមកស្នងការដើម្បីសាកសួរបន្ត។លោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកព័ត៍មានឲ្យដឹងថានៅមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចជក់ និងលក់គ្រឿងញៀនពិតប្រាកដ ក្រោយពីបានចម្លើយសារភាពហើយជនសង្ស័យត្រូវបានកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។