ខេត្តបន្ទាយមានជ័យះ….ជនសង្ស័យប្រុស ស្រី មួយសំបុក្រកំពង់លួចលក់ និងជក់គ្រឿងញៀនត្រូវបានកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតព័ទ្ធបាប់បាន១៣នាក់និងដកហូតវត្ថុតាងមួយចំនួននៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ទោ អ៊ុ សាខនមេបញ្ជាការរងគ្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាមុននិងឈានបង្ក្រាបបានជនសង្ស័យទាំងសំបុកនេះដោយទទួលបានព័ត៌មានសំងាត់ពីអាវុធហត្ថលោកបានដឹកនាំកម្លាំងចុះរបង្រ្កាបភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ រួមមាន១ឈ្មោះ រ៉ា សុធាវង្ស ហៅ បូរី ភេទ ប្រុស អាយុ ២៨ឆ្នាំ២ឈ្មោះ ស៊ិន ចាន់ឡា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ២៦ឆ្នាំ៣ឈ្មោះ ហម ស៊ីណាត
ភេទ ប្រុស អាយុ ១៨ឆ្នាំ៤ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ ១៨ឆ្នាំ ៥ឈ្មោះ ខន វុទី្ធ ភេទ ប្រុស អាយុ ១៨ឆ្នាំ ៦ឈ្មោះ ឡុច ឆៃដែន ភេទ ប្រុស អាយុ ១៦ឆ្នាំ ៧ឈ្មោះ គឿន តុឡិ ភេទ ប្រុស អាយុ ១៦ឆ្នាំ៨ឈ្មោះ សុខ ពៅ ភេទ ប្រុស អាយុ ២៥ឆ្នាំ ៩ឈ្មោះ ងន សុភ័ក្រ ភេទ ស្រី អាយុ ១៦ឆ្នាំ 
១០ឈ្មោះ ថោង សុខា ភេទ ប្រុស អាយុ ១៩ឆ្នាំ១១ឈ្មោះ ញ៉ ដាលីន ភេទ ប្រុស អាយុ ១៩ឆ្នាំ១២ឈ្មោះ ហោ ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២១ឆ្នាំ ១៣ឈ្មោះ ឈន ឆៃ ភេទ ប្រុស អាយុ ១៩ឆ្នាំ ទាំង១៣នាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំលាំងអាវុធហត្ថបានដកហូត វត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ១០កូនថង់ ស្មើ ២៤.១ក្រាម គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៨គ្រាប់ ស្មើ ២.១៣ក្រាម ម៉ូតូ ចំនួន ១គ្រឿង ទូរស័ព្ទដៃចំនួន៨គ្រឿងកាបូបលុយ ចំនួន ២ បំពង់កែវ
សម្រាប់ជក់គ្រឿងញៀន ចំនួន ២ ជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់បន្ថែមថាផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕





































