រថយន្ត​កាមរី​បា​ឡែន​អ្នកបើក​ស្រវឹងធ្លាក់ភ្នែ​កបុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​៥​ផ្ទាំង​

​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៥​ផ្ទាំង​ត្រូវបាន​បាក់​នឹង​ដួល​ទ្រេត​ដោយសារ​រថយន្ត​កាមរី​បា​ឡែន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បុក កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី ២​កក្កដា ២០១៤​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​លក់​រថយន្ត EAC Mortor

តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែន​ពណ៌​ទឹកប្រាក់​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-1087​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោគជាំ​ម្នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​មហាវិថី ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៥ ផ្ទាំង​ហើយ​រថយន្ត​បាន​ដាច់​កង់​មុខ​ខាងឆ្វេង​គាប​ជាប់​និង​រនាំង​ដែក​បើក​ទៅ​មុខ លេង​រួច​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើ​ការវាស់វែង និង​បាន​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕

1 2 3