ខេត្តបន្ទាយមានជ័÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តរអិល៣គ្រឿងបុកបន្តកន្ទុយគ្នាពេញតែផ្លូវជាតិគ្រាន់តែភ្លៀងកក់ខែបន្តិចសោះនៅ
វេលាម៉ោង៥ល្ងាច ថ្ងៃ ៣ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ចំណុចគីឡូម៉ែត្រលេខ៣៧៤ទៅ៣៧៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជយ័ និងនៅលើផ្លូវជាតិនេះដែរក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ព្រមទាំងនៅភូមិសាស្ត្រសង្កាត់និមិត្តក្រុងប៉ោយប៉ែតផងដែរ។តែគ្រោះថ្នាក់ធ្ងន់ធ្ងរជាងគេគឺនៅភូមិសាស្ត្រឃុំកូបស្រុកអូរជ្រៅ ។លោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅឲ្យដឹងថា មុនពេលកើតហេតុនោះមានរថយន្តធំ១គ្រឿងម៉ាកHYUNDAIពណ៏សពាក់ស្លាកលេខភ្នំពេញ3C-5100អ្នកបើកមាន ឈ្មោះប៊ន លេខ បើកពីទិសខាងលិចទៅទិសខាងកើត លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែដាច់កង់ វិលរេមកខាងឆ្វេងវិញបណ្តាលឲ្យទៅបុកនិងរថយន្តតូចម៉ាកតូយ៉ូតាកាមរីពណ៌ប្រផេះពាក់ស្លាកលេខប ន្ទាយមានជ័យ2A-4188 អ្នកបើកក្តាប់អត្តញាណមិនបាន ស្របពេលនោះមានរថយន្តរត់ទូ១គ្រឿងទៀតម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2C-9348 បើកដោយឈ្មោះប៉ូ រ៉ាវី ភេទប្រុសអាយុ២៧ ឆ្នាំរស់នៅខេត្តកំពងធំ បានបុកពីក្រោយរថយន្តហុីយ៉ាន់ដាយHYUNDAI ពេញទំហឹងបណ្តាលឲ្យដាច់កង់ខាងមុខ។
លោកសេស វិបុល បន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះមួយចំនួនដែលរបួសធ្ងន់ ស្រាលបាន បញ្ជូនទៅកាន់នមន្ទីពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ដើម្បីធ្វើការសង្គ្រោះភ្លាមៗផងដែរ ។ឯថយន្ត ខាងលើនគរបាលចរាចណ៍បានយកមក រក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកអូរជ្រៅទាំងអស់។ចំណែកនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឲ្យដឹងថា នៅម្តុំ លើផ្លូវជាតិនេះដែរក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ និងនៅភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក៏មានគ្រោះថ្នាក់ចរាចរណ៍២ករណីទៀត ដែលមានការបុកគ្នានិងរអិលធ្លាក់ពីផ្លូវ ដែរតែចំពោះមូលហេតុគ្រោះថ្នាក់ខាងលើគឺមកពីកត្តាបច្ចេកទេសនិងមកពីមេឃភ្លៀង បង្កឲ្យរអិល ហើយពិបាកមើលឧបសគ្គខាងមុខផង ៕





































