ខេត្តរតនគិរី៖ មហាជនបានរិះគន់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដែលពុំមានវិធានការបង្រ្កាប និង ទប់ស្កាត់ ការដឹកជញ្ជូនឈើដោយខុសច្បាប់នោះទេ បែរជាបណ្តែតបណ្តោយឲ្យ មានការដឹកជញ្ជូនដោយសេរី ពីសំណាក់ឈ្មួញឈើ ដោយមិនមានការខ្លាចញញើតអំពីច្បាប់នោះទេ ដែលជាហេតុធ្វើឲ្យមហាជន សង្ស័យថា លោកនាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តរតនគីរី ប្រហែលជាមានការពាក់ព័ន្ឋនឹងបទល្មើសព្រៃ។
ប្រភពព័ត៌មាន ច្បាស់ការណ៍ បានឲ្យដឹងថា ខណ្ទរដ្ឋបាលព្រៃឈើ ខេត្តរតនគីរី ពិតជាអសមត្ថភាព និងមាន សមត្ថភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ ធ្វើឲ្យរងការរិះគន់ថា ជំនាញរដ្ឋបាលព្រៃខេត្តរតនគិរី ដែលគ្រប់គ្រង់ដោយ លោក កែប កត់ ពុំបានយកចិត្តទុកដាក់អំពីតួនាទីនិងភារៈកិច្ចរបស់ខ្លួនក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើនោះទេដោយចាំតែហែអើៗដូចអាជ័យធ្លាក់ទឹក និងចាំតែ ទទួលវត្ថុតាង ដែលសមត្ថកិច្ចផ្សេងៗ បង្រ្កាបបាន នឹងដឹកជញ្ជូនប្រគេនដល់ទីកន្លែងតែម្តង ។
ជាក់ស្តែង គំនរឈើដែលគរដូចភ្នំ ដែលឈ្មួញកាប់ហើយរក្សាទុក រងចាំដឹកជញ្ញូនចេញពីដែនព្រៃអភិរក្ស ដែលជាគេជឿថា បទល្មើសទាំងនេះ មិនអាចចន្លោះភ្នែក ឬក៏លាក់បាំងពីលោក កែប កត់ ដែលជាសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើនោះទេ តែឈើទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ចុះបង្រ្កាប និងទប់ស្កាត់បានមួយចំនួន ក្រោមបទបញ្ចារបស់ លោកឩត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីដែលទើបតែចូលកាន់តំណែងថ្មី កាលពីនៅម៉ោងប្រមាណជា ២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣មិនា២០១៩ ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីពង្រឹកស្នារដៃខណៈពេលដែលទើបឡើងកាន់តំណែងថ្មីៗក្តៅ ស្របតាមបទបញ្ជាថ្នាក់លើ តែសកម្មភាពនេះ ប្រជាពករដ្ឋកំពុងតែចាប់អារម្មណ៍ថា និងមានសកម្មភាពបង្រ្កាបថ្មីៗទៀតឬអត់?។
ប្រជាពលរដ្ឋ បានសំណូមពរ ដល់លោក ថង សាវុន អភិបាលខេត្ត រតនគីរី មេត្តាចាត់វិធានការក្តៅ ទប់ស្កាត់ បង្រ្កាបបទល្មើសដឹកជញ្ជូនឈើឆ្លងដែន ដោយខុសច្បាប់ផង ដើម្បីថែរក្សាធនធានធម្មជាតិ ចំនែក ឈើទាំងអស់ ក្រោយពី សមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋាន បង្រ្កាបបទល្មើសឈើ ដែលជាប្រភេទឈើត្រូវប៉ាន់ក្នុងទីផ្សារប្រទេសវៀតណាម មានឈើកកោះ និងបានដឹកជញ្ជូនប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើយកមករក្សាទុក នៅខេត្តរតនគិរី ។
ដោយ ប៊ុន រដ្ឋា