សមិទ្ធផលផ្នែកអនាម័យ ទឹកស្អាតនិងអនាម័យជនបទនិងសាលារៀនជំនួយអង្គការសាម៉ារីតាន់ ភឺសតម្លៃជាង៧,៤សែនដុល្លាសរអាដាក់អោយប្រើប្រាស

0

ខេត្តបន្ទាយជ័យ÷ ព្រឹក ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៩នេះបានបើកមិច្ចប្រជុំស្តីពីសមិទ្ធផលផ្នែកទឹកស្អាតនិងអនាម័យជនបទនិងសាលារៀនដែលជាអំណោយរបស់អង្គការសាម៉ារីតាន់ ភឺសសង្គ្រោះអន្តរជាតិមានតម្លៃជាង៧,៤សែនដុល្លាត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការនៅសាលាបឋមសិក្សាថ្មពួក ភូមិថ្មពួកឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។លោកប៉ាទ្រីច ផូល សេហ្គើMr Pattrick Paul Deger នាយកប្រចាំប្រទេសកម្ពុជា ក៏ដូចលោកឆាល ម៉ាធ្យូ Mr CharlesMathew នាយកប្រចាំតំបន់អាសុីប៉ាសុីហ្វីកនៃអង្គការសាម៉ារីតាន់ ភឹសសង្គ្រោះអន្តរជាតិSamaritan’s Purseបានថ្លែងក្នុងន័យថាអង្គការគ្រីស្ទានអន្តរជាតិដ៏ធំមានប្រភពមូលនិធីនៅឯនាយសមុទ្រជាច្រើនប្រទេសមួយនេះ បានចូលមកបំពេញការងារមនុស្សធម៍និងការអភិវឌ្ឍន៍នៅប្រទេសកម្ពុជាតាំងពីទសវតហសរ៍ទី៩០មកម្ល៉េះ ។អស់លោកបន្តថាក្នុងកម្មវិធីជាច្រើននោះក៏មានជួយការបណ្តុះបណ្តាលនិងជម្រុញដល់ផ្នែកអនាម័យទូទៅ បរិស្ថានស្អាត ព្រមទាំងបណ្តុះបណ្តាលការពីការប្រើប្រាស់និងថែទាំបរិក្ខារអនាម័យក្នុងសាលារៀននានា។លោកប៉ាទ្រីច ផូល សេហ្គើMr Pattrick Paul Degerបានថ្លែងបន្តថាផ្នែកទឹកស្អាតនិងអនាម័យជនបទនៃកម្មវិធីទឹកនិងអនាម័យប្រចាំខេត្តនេះ គិតតែត្រឹមពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ មក សមិទ្ធិផលទឹកស្អាតនិងអនាម័យក្រោមជំនួយរបស់អង្គការសាម៉ារីតាន់ ភឹសសង្គ្រោះអន្តរជាតិSamaritan’s Purseរួមមានបង្គន់អនាម័យស្តង់ដារ ចំនួន២៦ខ្នងស្មើ ១០៤ បន្ទប់ ចម្រោះទឹកស្អាតខ្នាតធំចំនួន៤៧ អាងត្រង់ទឹកភ្លៀងចំណុះ៤០មែត្រគូប ចំនួន៧ ស្រះទឹកចំនួន៨ អណ្តូងទឹកប្រើបំពាក់ម៉ូតូអគ្គីសនី ចំនួន១០ ។ សំណង់និងជំនួយឥតសំណងនេះ អស់ទឹកប្រាក់
៧៤២.១៨៩ដុល្លា។ ការសាងសង់និងបរិក្ខារអនាម័យនៅចំនួន៥៥សាលា នៅស្រុកថ្មពូក ស្រុកស្វាយចេក និងស្រុកម៉ាឡៃដោយឡែកអគារសិក្សាស្តង់
…ដានៅខេត្តនេះគ្រាន់តែពីឆ្នាំ២០១៧ ទទួលបាន២៦ខ្នងស្មើ១០៧ខ្នង
ហើយអស់លោកនិងម្ចាស់ជំនួយឥតសំណងទាំងនេះ សូមព្រះប្រទានពរ ហើយ មានសោមន្សរីករាយ មានមោទនភាពនិងសង្ឃឺមថា នឹងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាព ជីវភាព ប្រជាជនកម្ពុជា ។ នឹងជួយឲ្យសិស្សានុសិស្សមានសុខភាព សម្បទារល្អពីការប្រើប្រាស់ទឺកស្អាតនិងអនាម័យ ហើយខិតខំរៀនសូត្រ រៀនពូកែនិងឈានទៅមានអនាគតរុងរឿង ។ក្នុងនោះលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណនិងកោតសរសើរចំពោះអង្គការសាម៉ារីតាន់ ភឺស សង្គ្រោះអន្តរជាតិ ក៏ដូចថ្នាក់ដឹកនាំ បុគ្គលិក ព្រមទាំងម្ចាស់ជំនួយនិងសប្បុរសជននៅនាយសមុទ្រដែល នៅតែបន្តធ្វើជាដៃគូអភិវឌ្ឍន៍ ហើយផ្តល់ជំនួយឥតសំណងដល់ប្រជាជនកម្ពុជា ពិសរសនៅតំបន់ជនបទក្នុងខេត្តបន្ទាយមានជ័យនេះ ។លោក សួន បវរ បានចាត់ទុកនិងវាយតម្លៃថាជំនួយទាំងនេះបានចុះគោលដៅដែលចង់បាន ហើយមិនបានគិតពីនិនន្នាការសាសនា ជនជាតិនិងនយោបាយឡើយ ហើយបានផលដោយផ្ទាល់ដល់អ្នកទទួលផល ដោយមិនមានការរឹតត្បឹតឬត្រូតពិនិត្យពីអាជ្ញាធររដ្ឋាភិបាលឡើយ ៕