អភិបាលខេត្តសីហនុ​ ចុះមើលអាងវារីវប្បកម្ម​ ចិញ្ចឹមបង្គារ ក្តាម នៅតំបន់ទំនាបក្បែរមាត់នៃស្រុកព្រៃនប់់

0

ខេត្តសីហនុ៖ ព្រឹកថ្ងៃទី៧​ មីនា​ ២០១៩​ អភិបាលខេត្តព្រះសីហនុ​ ឯកឧត្តម យន្ត​ មីន​ បានទៅមើលទីតាំង វារីវប្បកម្ម(កន្លែងចិញ្ចឹមបង្គា​ ក្ដាម)​របស់ក្រុមហ៊ុន ហេងហេង អភិវឌ្ឍន៍ ស្ថិតក្នុងឃុំ​អូរឧកញ៉ាហេង​ និង​ ឃុំបឹងតាព្រហ្ម​ ស្រុក​ព្រៃនប់​ ខែត្តព្រះសីហនុ​។ឯកឧត្តម យន្ត មីន បានបង្ហាញជំហរលេីកទឹកចិត្ដនិងគាំទ្រចំពោះវិស័យឯកជន​ ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមបង្គារ ក្តាម តាមលក្ខណៈបច្ចេកទេសកសិកម្មទំនើបក្នុងមូលដ្ឋានខេត្តព្រះសីហនុ គ្រាដែលតម្រូវការនៅខេត្តព្រះសីហនុ កំពុងមានការកើនឡើងស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន។
ទន្ទឹមនេះឯកឧត្តម យន្ត មីន បានផ្តល់អនុសាសន៍ដល់កសិករក្នុងស្រុកពិសេសប្រជាជនដែលមានដីស្រែនៅតំបន់នេះគួរចាប់អារម្មណ៍អារម្មណ៍ពីការចិញ្ចឹមបង្គារ ក្តាមតាមបច្ចេកទេសកសិកម្មនេះដើម្បីកែប្រែជីវភាពអោយកាន់តែប្រសើរ។លោក​ នេន​ ចំរេីន​ ប្រធានមន្ទីរកសិកម្ម​ ខេត្តព្រះសីហនុ​​ បង្ហាញមោទនភាព​ បន្ទាប់ពីបានទាក់ទងក្រុមហ៊ុន​ ហេង​ ហេង​ មកចិញ្ចឹមបង្គា​ ក្ដាម​ ក្នុងតំបន់នេះ។
លោកបញ្ជាក់ថាទីនេះមានអំណោយផលសម្រាប់ការចិញ្ចឹមបង្គា ក្តាម(មច្ឆាសមុទ្រ)។លោកចង់ឃើញកសិករដែលមានដីស្រែនៅតំបន់នេះគួរងារមកចិញ្ចឹមបង្គារក្តាមសមុទ្រវិញប្រសើរជាងគ្រាដែលតម្រូវការទីផ្សារកើនឡើងខ្ពស់។លោក ស៊ិន សត្ថា អ្នកគ្រប់គ្រប់ក្រុមហ៊ុន​ ហេង​ ហេង​ អភិវឌ្ឍន៍ អោយដឹងថាកន្លងមកបើទោះជាមានរខាតបង់ខ្លះក្តីតែលោកនៅតែមានជំហរច្បាស់លាស់នឹងខិតខំគ្រប់មធ្យោបាយដើម្បីចិញ្ចឹមបង្គា ក្ដាមសំរាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក​។ លោក​ សត្ថា បញ្ជាក់ថា​ ការប្រមូលផលលេីកទីមួយនេះ​ ទទួលបានជាង៤តោនបន្ទាប់ពីទំលាក់កូនបង្គា​អស់៧លានកូន​ ៕​