ខេត្តកំពង់ធំ៖ ដោយយល់ឃើញថា វិស័យព្រៃឈើមានសារៈសំខាន់ណាស់ សម្រាប់ការរស់រាន្ទមានជីវិត របស់មនុស្សសត្វ ទើបរាជរដ្ឋាភិបាលបាន សម្រេចបង្កើតឲ្យមានថ្ងៃប្រារព្វពិធីបុណ្យរុក្ខទិវាដាំកូនឈើ ជារៀង រាល់ថ្ងៃទី ៩ កក្កដាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឲ្យគ្រប់ស្រទាប់វណ្ណៈមហាជន ឲ្យចូលរួមដាំកូនឈើ និង ស្រឡាញ់ព្រៃឈើ ផ្សារភ្ជាប់និងធម្មជាតិ។
ដោយឡែកនៅក្នុងខេត្តកំពង់ធំ បានប្រារព្វពិធីបុណ្យរុក្ខទិវានៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិតនៅក្នុង បរិវេណវត្តពុទ្ធរស្សី ហៅ វត្តត្រពាំព្រលិត ភូមិត្រពាំបព្រលិត ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតី ភាពលោក សោម សុផាត អភិបាលរងខេត្តកំពង់ធំ និងថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ កងកម្លាំងប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។
លោក តិប ញាតា នាយខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ បានអានរបាយការស្តីពីសកម្មភាព ក្នុងការអនុវត្តន៍ នៃការដាំដុះនិងជម្រុញឲ្យ អង្គការមហាជនចូលរួមដាំកូនឈើ ដោយការប្រារព្វពិធីបុណ្យរុក្ខទិវានៅពេលនេះ គឺបានប្រារព្វឡើងមុនបុណ្យរុក្ខទិវាថ្នាក់ជាតិខេត្តតាកែវ ដែលបានរៀបចំឡើងក្នុង ៩កក្កាដា ឆ្នាំ២០១៤ស្ថិតនៅក្នុងសួនសត្វភ្នំតាម៉ៅខាងមុខនេះ ចំណែកនៅក្នុងឆ្នាំ២០១៤នេះ ខណ្ទរដ្ឋបាលព្រៃឈើ បាន
បណ្តុះកូន ឈើ៣ប្រភេទ ជាប្រភេទឈើរយះពេលវែង រយះពេលមធ្យោម និងរយះពេលខ្លី សរុប៣១៩៨៤៣ដើម និង ដាំជាចំការគ្រញូង២០០ហិចតា កិច្ចការស្តារ និងអភិវឌ្ឍន៍ គម្របព្រៃនៅខេត្តកំពង់ធំ ដោយមានការចង្អុល បង្ហាញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលព្រៃឈើ និងឯកឧត្តម អភិបាលខេត្ត ខណ្ទរដ្ឋបាល ព្រៃឈើបានរៀបចំការពារអភិរក្សជីវៈចម្រុះ សិក្សាស្រាវជ្រាវ និងស្តារព្រៃឈើឡើងវិញ
បង្កើតជាស្ថានីយ៍ ថ្នាល់បណ្តុះកូនឈើជាច្រើនកន្លែងតាមផ្នែកនិងសង្កាត់ និងបានបង្ក្រាបបទល្មើសព្រៃឈើ ក្នុងឆមាសទី១ ឆ្នាំ ២០១៤ លទ្ធផលទទួលបាន ១៥១ករណី ស្មើរនឹង៥៤៧ម.គ និងបញ្ជូនទៅតុលាការចំនួន ១២៧ករណី ចមណែកការដាំកូនឈើនៅពេលនេះមាន ៤ប្រភេទ គឺបេង ធ្នង់ គគីរ ឈើទាល លើផ្ទៃដី២ហិចតា មានកូនឈើ ៣០០០ដើម និងឈើចែកជូនប្រជាពលរដ្ឋ ១៥០០ដើម ។
លោក សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍កោរសរសើរចំពោះខណ្ទរដ្ឋបាលព្រៃឈើ និងចូលរួមរីករាយអបអរសាទរនៃពិធីបុណ្យរុក្ខទិវាដាំកូនឈើ គឺជាចក្ខុវិស័យរយះពេលវែងរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចការពារធនធានធម្មជាតិ ក្នុងគោលដៅគាំទ្រ ដល់សកម្មភាពថែរក្សាព្រៃឈើ សត្វព្រៃ និង ជម្រុញឲ្យមានការដាំកូនឈើគ្រប់ប្រភេទឡើងវិញ ពីព្រោះថា ព្រៃឈើ ជាសរសៃឈាមកសិកម្ម ជា
អាយុ ជីវិតរបស់ប្រជាកសិករ និងជាប្រភពនៃកំណើរសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែចូលរួមថែរក្សា ការពារព្រៃឈើនិងសត្វព្រៃ ដាំដើមឈើឲ្យបានគ្រប់គ្នា មន្ត្រីរាជការ អង្គការជាតិ និងអន្តរាជាតិ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមដាំដុះព្រៃឈើ និងថែរក្សាការពារព្រៃឈើ សត្វព្រៃឲ្យបានគង់វង្ស។ ដោយ ប៊ុន រដ្ឋា