បិតការប្រគួតកីឡាចំរុះសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨និង២០១៩

0

ខេត្តបន្ទាយមានជ័យះ..ដោយ ដុំ សំបូរ អស់រយះពេល១៤ ថ្ងៃពេញការប្រគួតកីឡាចំចុះមាន បាល់ទះ បាល់ទាត់ បាល់បោះ និងអត្តពលកម្ម សិស្សបឋមសិក្សានិងមធ្យមសិក្សា បានរកឃើញក្រុមកីឡាជាប់ចំណាត់ថ្នាក់ លេខ ១ ,២ ,៣ហើយការប្រគួនេះនៅសួនសិប្បនិមត្តអេកូស័្ពត ស្ថិតនៅក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយរួចធ្វើកម្មពិធីបិតដោយមានការចូលរួម លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ លោកឈើយចាន់ណា សមាជិតព្រឹទ្ធសភាមណ្ឌលខេត្តបន្ទាយមានជ័យ លោកហ៉ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿងប្រធានមន្ទីរអប់រំខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត នៅល្ងាច ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៩។ក្នុងពិធីបិតការប្រគួតកីឡាចំរុះសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨និង២០១៩នេះលោកឈូប៊ុនរឿងបានមានប្រសាសន៍ថាឆ្លងតាមការប្រគួតយ៉ាងសកម្ម និងស្វិតស្វាញអស់រយះពេល១៤ថ្ងៃនេះឃើញថាកាយវិការរបស់ក្រុមកីឡាបានអនុវត្តការប្រគួតនេះពិតជាឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេសនិងចេះស្រឡាញ់គ្នា យោគយល់គ្នា អធ្យាស្រ័យគ្នានិងគ្នាទៀតផងនេះបានបង្ហាញឲ្យឃើញថាកីឡាករទាំងអស់បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវ ចំណងសាមគ្គីភាព ភារតភាពនិងការយោគយល់គ្នាដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសជាតិ។
ក្នុងនោះលោកសួនបវរបានមានប្រសាសន៍ថាពិតណាស់វិស័យកីឡានៅខេត្តបន្ទាយមានជ័យមិនសូវមានការរីកចម្រើនក៏ពិតមែន តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាពាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡា សម្តេចតែងតែផ្តល់ការលើកទឹកចិត្តដល់លើកីឡាករ ដើម្បីឲ្យវិស័យមួយនេះមានភាពរីកចម្រើនទៅមុខជាលំដាប់។ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីបណ្តាស្ថាប័នពាក់ព័ន្ធ សង្គមសីុវិល និងវិស័យឯកជនមួយចំនួន ក្នុងការកសាងគ្រូបង្វឹក ក្រុមកីឡាករ ថែមទាំងបានចូលរួមក្នុងការប្រកួតជម្រើសជាតិផងដែរ។លោកសួនបវរបានបន្តទៀតថា សម្រាប់ការប្រគួតនេះការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះ។បញ្ចប់នៅកម្មពិធីលោកសួនបវរបានធ្វើការផ្តល់រង្វាន់ដល់ក្រុមកីឡាករជាប់លេខ១ បានរង្វាន់១,៨០០,០០០រៀល លេខ២បានរង្វាន់១,៤៤០,០០០រៀល និងលេខ៣បានរង្វាន់១,០៨០,០០០រៀល និងពាន១ ទង់ជ័យលាភី១និងបាល់ផងដែរ៕