ស្ត្រីជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ១១១នាក់បានទទួលអំណោយពីលោកសួនបវក្នុងថ្ងៃទិវាអន្តរជាតិនារី ៨ មិនា ខួបលើកទី១០៨

0

ខេត្តបន្ទាយមានជ័យះ  ដោយ  ដុំ សំបូរ …..ក្នុងឪកាសប្រារព្ធខួបលើកទី១០៨នៃទិវាអន្តរជាតិនារី ៨ មិនា ឆ្នាំ២០១៩នេះ លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី ម៉េងគឹម ហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ លោកស្រីរស់សុផានី អភិបាលរងខេត្ត លោកស្រីសុងផល្លីន ភរិយាអភិបាលខេត្ត និងមន្ត្រីអ្នកមុខអ្នកជាច្រើនាក់ទៀតបានចុះសួរសុខទុក្ខស្ត្រី១១១នាក់កំពង់ជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនិងធ្វើការចែកអំណោយជូនដល់ស្ត្រីទាំង១១១នាក់ក្នុង១នាក់់ទទួលបានសារុង១និងលុយ១០,០០០រៀលចំណែកស្ត្រីដែលមានកូនជាប់តាមជាង១០នាក់ក្នុង១នាក់ទទួលបាន ឃីត១កញ្ចប់ អាវយ៉ឺត១ សារុង១ និងលុយ១០,០០០រៀលពិធីនេះចែកនៅក្នុងពន្ធនាគារផ្ទាល់ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅ ព្រឹក ថ្ងៃទី៧ ខែ មិនា ឆ្នាំ ២០១៩។ លោកអ៊ុងសុីផានឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យបានប្រាប់អ្នកយកព័ត៏មានឲ្យដឹងថាជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យកំពុងឃុំជាក់ស្តែងមានចំនួនសរុប១.៥៨៩ នាក់ ស្រី១១១នាក់ ជនត្រូវចោទមានចំនួន ៣១១នាក់ ស្រី១៩នាក់ ជនជាប់ចោទមានចំនួន៣២៥នាក់ស្រី១៩នាក់ ពិរុទ្ធជនមានចំនួន៤២៣នាក់ស្រី៣៥នាក់ ទណ្ឌិត មានចំនួន៥៣០នាក់ ស្រី៣៨នាក់ ជនជាតិបរទេសមានចំនួន៣១នាក់ ស្រី៥នាក់ ជនជាតិថៃមានចំនួន២០នាក់ ស្រី១នាក់ ជនជាតិវៀតណាម មានចំនួន៧នាក់ ស្រ្តី៤នាក់ ជនជាតិឥណ្ទូនេសុីមានចំនួន ២នាក់ ជនជាតិចិន២នាក់អនិតិជនមានចំនួន១០១នាក់ ស្រី៥នាក់កុមាតាមម្តាយមានចំនួន៩នាក់ ស្រ្តីមានផ្ទៃពោះមានចំនួន១នាក់។ ក្នុងអ្នកជាប់ឃុំនោះច្រើនជាងគេគឺបទល្មើសគ្រឿងញៀនមានចំនួន៩៨៧នាក់ ស្រី៩៣នាក់ជនជាប់ឃុំចូលថ្មីគិតពីថ្ងៃទី១មករា ដល់ថ្ងៃទី២០មិនា ឆ្នាំ២០១៩សរុប១៥១នាក់ ស្រី១៤នាក់បទល្មើសគ្រឿងញៀនមានចំនួន៨៦នាក់ស្រី៤៩នាក់។លោកអ៊ុងសុីផានបានបញ្ជាក់ឲ្យដឹងទៀតថាជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេ៛ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរថ្នាក់ទី១រហូតដល់ថ្នាក់ទី៨ ។ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ធយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។ក្នុងនោះលោកសួនបវរបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាដោយសារតែស្ត្រីជាប់ពន្ធនាគារខ្លះមានកូនជាប់ជាមួយផងនោះគឺមានការខ្លះខាតទើបលោកយកអំណោយរបស់រដ្ឋបាលខេត្តផ្ទាល់សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់ស្ត្រីទាំងអស់នេះជូនដល់អ្នកដែលត្រូវជាប់ឃុំទាំងអស់ដើម្បីចូលរួមលើកកំពស់អ្នកទោសហូបចុកឲ្យបានគ្រប់គ្រាន់។លោកសួនបវរបានបញ្ជាក់ទៀតថារដ្ឋបាលខេត្តនៅបន្តចុះជួយចែកអំណោយជួនដល់គ្រួសារជនរងគ្រោះដោយខ្យល់កន្ត្រាក់ អ្នកគ្មានទីពឹង ជនអត់ឃ្លាន អ្នកកើតអេដស៌ដែលរងគ្រោះ ទាំងអស់នោះមិនទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់អត់បាយស្លាប់ឡើយ។លោកសួនបវរបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕