លោក យន្ត មីន បន្តចុះមើលប្រភពទឹកតាមភូមិប្រជាជននិងប្រភពទឹកនៅក្បាលឆាយផងដែរបន្ទាប់ពីបានចុះមើលកន្លែងចិញ្ចឹមបង្គ ក្តាម នៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖  ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដើរមើលអាងទឹកនិង ទំនប់ទឹកនានានៅតាមភូមិស្ថានមួយចំនួននាមូលដ្ឋានស្រុកព្រៃនប់ខេត្តព្រះសីហនុ និងតំបន់ក្បាលឆាយផងដែរដើម្បីប៉ាន់ប្រមាណពីតម្រូវការទឹឹកប្រើប្រាស់របស់ប្រជាជននិងត្រៀមលៃលករកដំណោះស្រាយជាក់ស្តែងចាំបាច់ជូនប្រជាជន។
ជាមួយនេះលោក អភិបាលខេត្តបានរំលឹកប្រជាពលរដ្ឋនិងមន្ត្រីជាប់ពាក់ពន្ធ័ទាំងឡាយត្រូវប្រុងប្រយត្ន័និងត្រៀមរក្សាប្រភពទឹកឬជីកស្រះយកទឹកប្រើប្រាស់បានបានសមស្របខណៈរដ្ឋាភិបាលព្រមានថារដូវប្រាំងឆ្នាំនេះបានអូសបន្លាយវែងហើយមិនមានភ្លៀងកក់ខែ។

ការចុះមើលអាងទឹក ស្រះទឹកតាមភូមិិប្រជាជននេះបានធ្វើឡើងបន្ទាប់ពីលោកអភិបាលចុះមើលការប្រមូលផលបង្គា ក្តាមនៅអាងវារីវប្បកម្មរបស់ក្រុមហ៊ុនហេងហេងអភិវឌ្ឃន៍នៅឃុំបឹងតាព្រហ្មកាលពីព្រឹកថ្ងៃទី៧មីនាឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះដែរលោកក៏បានរំលឹកដល់ប្រជាកសិករអាជ្ញាធរមូលដ្ឋានមន្រ្តីជំនាញពាក់ព័ន្ឋទាំងឡាយត្រូវរួមគ្នាគិតគូរអំពីបញ្ហាទឹកទឹកសម្រាប់ប្រើប្រាស់់ស្រោចស្រពដំណាំកសិកម្មរួមផ្សំរបស់ប្រជាកសិករនៅតាមមូលដ្ឋានដោយស្នើឲ្យអាជ្ញាធរនិងមន្រ្តីជំនាញពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋផងដែរឲ្យចាប់អារម្មណ៍នឹងការថែរក្សាប្រភពទឹកនិងលៃលករកទីតាំងណាមួយសមរម្យក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីជីកស្រះយកទឹក។ដោយឡែកតំបន់ដែលមានអាងទឹកធម្មជាតិគួរលើកជាទំនប់ទឹកប្រសិនជាអាចធ្វើបានដើម្បីរក្សាទឹក ទុកប្រើប្រាស់ផ្សេងៗនៅក្នុងភូមិឋានរបស់ប្រជាជន។

បន្ថែមលើការរំលឹកអំពីរការរក្សាទឹកទុកប្រើប្រាស់ លោកអភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តប្រជាកសិករឲ្យងាកមកចាប់អារម្មណ៍ការចិញ្ចឹមក្តាម បង្គាតាមលក្ខណៈបច្ចេកទេសកសិកម្មទំនើប
និងការប្រកបដំណាំដាំដុះនិងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យបានផុលផុសសម្រាប់បំពេញតម្រូវការលើទីផ្សារក្នុងស្រុកជាពិសេសគឺនៅក្រុងព្រះសីហនុតែម្តងដែលកំពុងត្រូវការយ៉ាងច្រើនសន្ធឹកហើយរាល់ថ្ងៃនេះភាគច្រើនលើសលប់គឺត្រូវបាននាំចូលពីតំបន់ដៃក្នុងការផ្គត់ផ្គង់៕