គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល សួរសុខទុក្ខ រៀបចំអាហារ និងផ្តល់អំណោយដល់កុមារគថ្លង់ និងកុមារពិការភ្នែក

0

ខេត្តសៀមរាប៖ គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាល់សួរសុខទុក្ខ និង រៀបចំអាហារ ផ្តល់អំណោយដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅសាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប ក្នុងឱកាស ពិធីអបអរសាទរខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ( លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស) ក្រោមវត្តមានរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ រួមនិងសមាជិក សមាជិការ លោកគ្រូ អ្នកគ្រួជាច្រើនរូបទៀតផងដែរ នាព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩នេះ ។
លោកកស្រី ហុង ធារី នាយិកានៃអង្គការគ្រួសារថ្មី បានអានរបាយការណ៍ថា ដោយមានការសហការរវាងអង្គការគ្រួសារថ្មី និងក្រសួងអប់រំ សាលាគ ថ្លង់ និងកុមារពិការភ្នែកខេត្តសៀមរាប បានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៩៩៩និងដំណើរការនៅឆ្នាំ២០០០ ដែលបានទទួលបង្រៀន និង អប់រំតែកុមារពិការពីរប្រភេទប៉ុណ្ណោះឲ្យចូលរៀន គឺកុមារគថ្លង់ និង កុមារពិការភ្នែក រហូតដល់ឆ្នាំ២០១៧-២០១៩នេះ មានអគារសរុបចំនួន ១៣ខ្នង ដែល៤ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ តៅ តឿន ។ ក្នុងនោះមានអគារសិក្សាចំនួន៤ខ្នងស្មើនឹង១៥បន្ទប់ សាលពិព័ណ៌ចំនួន១ខ្នង ផ្ទះសម្រាប់សិស្សស្នាក់នៅចំនួន៦ខ្នង បណ្ណាល័យ ចំនួន១ខ្នង និងម៉ាស្សាចំនួន១ខ្នង ។ លោកស្រីនាយិកាបានបញ្ជាក់ថា ឆ្នាំនេះមានសិស្សសរុប ១៥៥នាក់(ស្រី ៦២នាក់) ក្នុងនោះមានពិការភ្នែក ២០នាក់ (ស្រី ៧នាក់) ហើយស្នាក់នៅក្នុងសាលាមានចំនួន ១០១នាក់ (ស្រី ២៣នាក់)។ សិស្សទាំងនេះ គឺមកពីខេត្តសៀមរាប ,ព្រះវិហារ ,កំពង់ធំ ,កំពង់ចាម ,ស្ទឹងត្រែង , ប៉ៃលិន ,បន្ទាយមានជ័យ និង ខេត្តឧត្តមមានជ័យ ។ សាលាមានសិស្សចូលរៀនពីថ្នាក់មត្តេយ្យ រហូលដល់ ថ្នាក់ទី១២ និងបន្តទៅសាកលវិទ្យាល័យផងដែរ។ បច្ចុប្បន្នសាលាមានបុគ្គលិក ៤០នាក់ (ស្រី ១៨នាក់) ជាបុគ្គលិកជ្រើសរើសចេញពីក្រសួងអបរំ យុវជន និងកីឡា ដែលមានការបំប៉នបន្ថែមជំនាញពិសេស សម្រាប់បង្រៀនសិស្សគថ្លង់ និងសិស្សពិការភ្នែក ។
បន្ទាប់លោកស្រី ម៉ន នីរងី្ស អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានអានព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថស៊ីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភា ព សេចក្តិថ្លៃថ្នូរ និងសុភមង្គលរួមមក មានប្រសាសន៍សំណេះសំណាល់នេះឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំ និង ក្រើនរំលឹកដល់ក្មួយៗកុមារគថ្លង់ និងពិការភ្នែក ក្នុងមណ្ឌលត្រូវខិតខំសិក្សារៀនសូត្រ និងស្គាប់នូវដំបូន្មានរបស់លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន និង បងតូចបងធំផងដែរ ។ ឯកឧត្តមក៏បានប្រកាន់ភ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការដាក់ចេញនូវគោលការណ៍ សម្រាប់សមត្ថកិច្ចដែលពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះស្រ្តីកំពុងជាប់ក្នុងពន្ធនាគារ និង បានដាក់ចេញនូវបម្រាមដាច់ខាត មិនឲ្យមានការសម្របសម្រួលសុំសម្រាលទោស ចំពោះជនណាដែលប្រព្រឹត្តិអំពើរំលោភសេពសន្ថវៈលើ អនីតិជន និង បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះស្ត្រីជាទណ្ឌិត ដែលកំពុងជាប់ក្នុងពន្ធនាគារ ដោយសម្តេចបានឲ្យសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាអំពីការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតជាស្រ្តី ហើយស្រ្តីជាមាតាដែលត្រូវបានទទួលទោសទណ្ឌ ពិតជាមានអារម្មណ៍ខ្លោចផ្សារណាស់ ចំពោះកូនតូចរបស់ខ្លួន ដែលជាប់នៅជាមួយទាំងរូបគេពុំមានទោសកំហុសអ្វីសោះឡើយ ។ ឯកឧត្តមបានគូស បញ្ជាក់ថា ការជួបជុំជាមួយក្មួយៗ នៅសាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែកនេះ ចំនួន ៧លើកហើយនៅជារៀងរាល់ឆ្នាំ នៅក្នុង កម្មវិធីបុណ្យជាតិ ប្រពៃណីជាតិជាដើម ។
ក្នុងនោះដែរឯកឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចែកជូននូវអំណោយ ដែលមានសារុង សម្ភារៈសិក្សា ថវិកា រួមនិងការរៀបចំម្ហូបអាហារជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងកុមារគថ្លង់ និងកុមារពិការភ្នែក ដែលបានចូលរួមនាថ្ងៃនេះគ្រប់ៗគ្នា ហើយក៏បានរៀបចំឲ្យមានច្រៀងរាំ និង លេងល្បែងកំសាន្ដផងដែរ ។ ហើយអ្នកគ្រប់គ្រងសាលាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦-៧ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំ ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំខេត្ត រួមនិងថ្នាក់ដឹកនាំ ក្រុមគ្រួសារ ស.ស.យ.ក តែងតែយកថ្ងៃសិទ្ធិនារីអន្តរជាតិ ៨ មីនា អញ្ជើញមកជួបសំណេះសំណាល់ សួរសុខទុក្ខ រៀបចំអាហារ ចែកអំណោយដល់កុមារគថ្លង់ កុមារពិការភ្នែក លោកគ្រូ អ្នកគ្រូ និងបុគ្គល រួមនិងការកសាងនូវសមិទ្ធិផលជាច្រើនទៀតផងដែរ សម្រាប់សាលាកុមារ គ ថ្លង់ និងកុមារពិការភ្នែក ខេត្តសៀមរាប ៕