គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិនចំនួន១២រូបមកពីខេត្តសានទុងនិងខេត្តគងទុង ជួបសម្តែងការគួរសមជាមួយអភិបាលខេត្ត

0

ខេត្តព្រះសីហនុ៖  រសៀលថ្ងៃទី៨ខែមីនាឆ្នាំ 2019 គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ចិនដឹកនាំដោយលោក ស៊ុន ជៀនជុនជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកអភិបាលខេត្តព្រះសីហនុដោយផ្តោតលើគោលបំណងសិក្សាស្វែងយល់អំពីគោលនយោបាយវិនិយោគរបស់ប្រទេសកម្ពុជាព្រមទាំងពត៌មានអំពីសក្តានុពលនិងការវិនិយោគនៅខេត្តព្រះសីហនុជាពិសេសសុំការគាំទ្រនិងការលើកទឹកចិត្តពីអភិបាលខេត្តព្រះសីហនុផងដែរសំរាប់គោលបំណងបណ្តាក់ទុននៅលើវិស័យមួយចំនួនរួមមានឧស្សាហកម្ម ថាមពល ទេសចរណ៍និងសេវាកម្មផងដែរ។

បើតាមលោកស៊ុនឈាន sun jianjun បានបង្ហាញថាក្រុមគណៈប្រតិភូក្រុមហ៊ុនទាំងអស់នេះគឺសុទ្ធតែជាក្រុមហ៊ុនដែលមានបទពិសោធន៍នៅប្រទេសចិន។ក្រុមហ៊ុនទាំងនោះរួមមសន៖ ១.កែច្នៃសំណល់សំរាមឲ្យក្លាយទៅជាថាមពលអគ្គិសនី ។២.ក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាអគ្គិសនីប្រើថាមពលព្រះអាទិត្យ ៣. ក្រុមហ៊ុនផលិតខ្សែកាប
៤.ក្រុមហ៊ុនអចលនទ្រព្យ ៥. ក្រុមហ៊ុនផលិតទូកទេសចរណ៍ ។

លោកSUNបានយល់ឃើញថាខេត្តព្រះសីហនុគឺពិតជាមានសក្ដានុពលល្អហើយពួកគេបានប្រមើលឃើញថា៖នៅថ្ងៃខាងមុខមិនយូរទេខេត្តព្រះសីហនុនឹងក្លាយទៅជាក្រុងដ៏ទំនើបមួយ។បន្ទាប់ពីជំនួបជាមួយអភិបាលខេត្តព្រះសីហនុ នេះទៅក្រុមគណៈប្រតិភូគ្រោងនឹងទៅធ្វើទស្សនកិច្ចនៅតាមតំបន់សេដ្ឋកិច្ចពិសេស តាមតំបន់ឆ្នេរសមុទ្រនិងទីកន្លែងដែលកំពុងមានការសាងសង់សំណង់ធំៗផងដែរដើម្បីស្វែងយល់អោយកាន់តែច្បាស់អំពីសក្ដានុពលនិងវិស័យដែលកំពុងតែពេញនិយមនៅក្នុងក្រុងព្រះសីហនុ។

ក្នុងជំនួបនេះដែរលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ លោកបានសម្ដែងការស្វាគមន៍ចំពោះក្រុមអ្នកវិនិយោគទាំងអស់ដែលមានបំណងចង់មកបណ្ដាក់ទុននៅខេត្តព្រះសីហនុ។ លោកបង្ហាញជំហរថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមស្វាគមន៍និងធានាការការពារដល់អ្នកវិនិយោគទាំងនោះដោយច្បាប់។

លោក យន្ត មីន លោកបានបញ្ជាក់ប្រាប់ភាគីចិនថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្កានុពលមានអំណោយផលពីធម្មជាតិមានឆ្នេរសមុទ្រស្អាតមានកោះចំនួន 32 មានទឹកធ្លាក់ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាសដែលព្រលានយន្តហោះអន្តរជាតិកំពុងតែពង្រីកឲ្យកាន់តែធំ និងមាន ផ្លូវសមុទ្រមានកំពង់ផែទឹកជ្រៅ ដែលអាចធ្វើអោយនាវាធំធំឆ្លងកាត់និងដឹកទំនិញចេញទៅក្រៅប្រទេសបានយ៉ាងទូលំទូលាយ។លោក យន្ត មីនលោកក៏បានបញ្ជាក់បន្ថែមថាសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុគឺពឹងទៅលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មនិងកសិកម្មខ្លះដែរ។
រយៈកាលចុងក្រោយនេះ ខេត្តព្រះសីហនុ បានប្រែមុខមាត់យ៉ាងឆាប់រហ័ស បន្ទាប់ពីរាជរដ្ឋាភិបាលបានចាត់ទុកថាខេត្តព្រះសីហនុគឺជាខេត្តឧស្សាហកម្មគំរូបំណងតែមួយគត់របស់កម្ពុជា។ ព្រោះចក្ខុវិស័យនេះបានជំរុញអ្នកវិនិយោគមកពីតំបន់នានាពិសេសមកពីប្រទេសចិនបានមកបណ្ដាក់ទុនរកស៊ីច្រើនជាងគេនិងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋនិងធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុមានការកើនឡើងគឺប្រមាណ 8,7 ភាគរយនៅក្នុងឆ្នាំ 2007 ហើយ gdp របស់ប្រជាជន ប្រមាណជា 3353 ដុល្លារក្នុងមួយឆ្នាំៗដោយឡែកអត្រានៃភាពក្រីក្ររបស់ប្រជាពលរដ្ឋគឺបានធ្លាក់មកនៅត្រឹម 11 ភាគរយប៉ុណ្ណោះ។
លោក អភិបាល មានប្រសាដន៍ថា ការរីកចម្រើនដ៏គួរជាទីមោទនៈនេះគឺ ជាលទ្ធផលមួយដែលមិនអាចប្រកែកបានក្រោមគោលនយោបាយនិងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានធ្វើអោយប្រទេសជាតិមានសន្តិភាព ស្ថិរភាព សន្តិសុខល្អនិងមានឱកាសអភិវឌ្ឍប្រទេស។
មួយវិញទៀតលោកគិតថាក៏អាចជាបច្ច័យមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតី ចិន-ផ្លូវមួយខ្សែក្រវ៉ាត់មួយ-ដែលបាន ធ្វើអោយខេត្តព្រះសីហនុ ដែលបានជំរុញអ្នកវិនិយោគមកពីប្រទេសចិនឲ្យចូលមកបណ្ដាក់ទុនរកស៊ីនិងធ្វើការស្វែងយល់ អំពីសក្តានុ ពលនឹងបានចូលមកបណ្ដាក់ទុន នៅខេត្តនេះជាបន្តបន្ទាប់ហើយបានធ្វើឲ្យខេត្តព្រះសីហនុមានការប្រែមុខមាត់យ៉ាងឆាប់រហ័សគួរជាទីកត់សម្គាល់។ក្នុងនោះដែរលោកបានបន្ថែមថា ខេត្តរបស់ប្រទេសចិនចំនួន 16 បានក្លាយទៅជាខេត្តបងប្អូនឬខេត្តសម្ព័ន្ធមេត្រីភាពជាមួយនិងខេត្តព្រះសីហនុ។

តាមរយៈជំនួបនេះប្រិតិភូសហគ្រាសទាំងនេះស្នើសុំខេត្តព្រះសីហនុក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ការគាំទ្រចំពោះ ក្រុមហ៊ុនរបស់ពួកគេដែលកំពុងតែមកស្វែងយល់អំពីសក្តានុពលនៅខេត្តព្រះសីហនុសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះនៅថ្ងៃខាងមុខ៕(សាវ៉ុន)