ប៉ោយប៉ែត៖មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលក្រុងងប៉ោយប៉ែតពីរនាក់បានផ្ទុះហិង្សាលើយុវជនភេទទីបីកាលពីយប់ថ្ងៃទី០៣ខែកក្កដាឆ្នាំ២០១៤នៅក្នុងភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ហេតុការណ៏ផ្ទុះហឹង្សានេះផ្តើមចេញពីបុរសពីរនាក់ដែលគេស្គាល់អត្តសញ្ញាណថាជាមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារកណ្តាលក្រុងប៉ោយប៉ែតគឺបានវាយទៅលើយុវជនម្នាក់ភេទទីបីឈ្មោះគយ សាយមានអាយុ១៥ឆ្នាំជាសិស្សរៀននៅវិទ្យាល័យប៉ោយប៉ែតក្រុង ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបង្ហើបឲ្យដឹងថា៖ដំបូងឡើយគេបានឃើញសមត្ថកិច្ចនគរបាលពីរនាក់ស្លៀកពាក់ស៊ីវិល បានបង្កហឹង្សាទៅលើឈ្មោះគយ សាយ ជាច្រើនដៃមិនតែប៉ុណ្ណោះបុរសជានគរបាលទាំងនោះបានស្រែកអាមេកាំភ្លើងខ្លីជាច្រើនដង គំរាមបាញ់លើជនរងគ្រោះ ឃើញសភាពការណ៏ដ៏គ្រោះថ្នាក់បែបនេះស្ត្រីវ័យចំណាស់ម្នាក់បានចេញមុខ មកស្រែកឲ្យនគរបាលពីរនាក់នោះបជ្ឈប់សកម្មភាពតែគេមិនព្រមស្តាប់ឡើយ ភ្លាមៗនោះដែរស្ត្រីម្នាក់ទៀតឈ្មោះ គយ ស្រស់មានអាយុ២៩ឆ្នាំត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ
បានស្ទុះចេញមកតវ៉ាដែរតែត្រូវបានក្រុមនគរបាលទំនើងខាងលើនោះបញ្ចេញកំហឹងដោយស្រែកថា៖ពួកអ្នកឯងមិនមែនជាសមត្ថកិច្ចឡើយជាងនេះទៅទៀតនោះរឹងរឹតតែគ្មានតួនាទីជាសមត្ថកិច្ចនោះដែរ ។ដោយឃើញប្រជាពលរដ្ឋចេញមកតវ៉ាច្រើនឡើងៗប៉ូលីសទំនើងពីរនាក់នោះបានដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ចំណែកអ្នកភូមិនៅក្នុងសង្កាត់ផ្សារកណ្តាលខាងលើបានលើកគ្នាទៅហុំព័ទ្ធប៉ុស្តិ៍រដ្ឋបាលនោះទាំងយប់ដោយស្រែកថាសុំឲ្យជនល្មើសចេញមុខមកសារភាពទោសចំពោះមហាជនពួកគេថា៖អ្នកបង្កហិង្សាលើជនរងគ្រោះនោះមានគ្នាពីរនាក់១ឈ្មោះ ភក្ត័និងម្នាក់ទៀតឈ្មោះ រតនា ។
ពាក់ពន្ធ័និងរឿងរ៉ាវខាងលើ លោក ចន្ទ័ ភី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបានឲ្យដឹងថា៖នៅយប់ថ្ងៃកើតហេតុលោកមិនបាននៅប៉ុស្តិ៍ទេ តែបានដឹងរឿងខ្លះៗបន្ទាប់ពីគេរាយការណ៏ជូន លោកបានប្រាប់ទៀតថា៖មន្ត្រីនដែលរងការចោទប្រកាន់នោះគឺជាកម្លាំងរបស់ប៉ុស្តិ៍មែន តែពួកគេជាមន្ត្រីថ្មីដែលទើបនិងចូលបំរើការជាកងកម្លាំងនគរបាលជាតិ ។នាយប៉ុស្តិ៍ដដែលបានបញ្ជាក់ថា៖ពេលនេះលោកកំពុងតែចុះពិនិត្យនិងស្រាវជ្រាវរកអង្គហេតុប៉ុន្តែមិនទាន់ដឹងលទ្ធផលនោះទេ ។
ដោយឡែកលោកឧត្តមសេនីយ៏ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងតាមបណ្តាញអេឡិចត្រូនិករបស់លោកថា៖លោកកំពុងតែបន្តនិតីវិធីលើករណីខាងលើនេះហើយ ។ គួររំលឹកផងដែរថា៖ កន្លងមកមន្ត្រីបនគរបាលនៅអធិការក្រុងប៉ោយប៉ែតនេះតែងតែបានផ្ទុះហិង្សាមកលើប្រជាពលរដ្ឋស្ទើតែរៀងរាល់ឆ្នាំ ក្នុងមានករណីខ្លះមន្ត្រីនគរបាលបានបាញ់ប៉ងសម្លាប់លើពលរដ្ឋក៏មានតែសំណាញ់ច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យហាក់មិនក្រសោបបានជនដៃដល់យកទៅផ្តន្ទាទោសបានម្តងណាឡើយ ។
ប៉ុន្តែម្តងនេះគេសង្ឃឹមថា៖មន្ត្រីក្រុមអ្នកច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យនឹងបើកការស៊ើបអង្គេតឲ្យបានស៊ីជម្រៅជាក់ជាមិនខានដើម្បីកាត់បន្ថយវប្បធម៌នីទណ្ឌភាពនៅក្នុងសង្គមជាតិខ្មែរ ។ដោយមហាយក្ខជាយដែន៖រូបភាពជនរងគ្រោះនិងប្រជាពលរដ្ឋពេលពទ្ធ័ប៉ុស្តិ៍ 2