ខេត្តសៀមរាប៖ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ទៀ សីហា តំណាង សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ អញ្ជើញចុះមកសាកសួរសុខទុក្ខ បងប្អូនយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ក្មួយៗសិស្សានុសិស្ស ព្រះសង្ឃ តាជីយាជី និងអ្នកជំងឺ កំពុងសម្រាកព្យាបាល នៅក្នុង មជ្ឈមណ្ឌល អភិវឌ្ឍយោធិនពិការ នារសៀលថ្ងៃទី០៨ ខែមិនាឆ្នាំ២០១៩ ចំថ្ងៃខួបអនុស្សាវរីយ៍ លើកទី១០៨ នៃទិវានារីអន្តរជាតិ០៨មិនា។
យោងតាមមតិស្វាគមន៍ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប បានអោយដឹងថា៖ ចាប់តាំងពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១០រហូតមកដល់ ថ្ងៃទី០៨មិនាឆ្នាំ២០១៩នេះ មានរយះពេល០៨ឆ្នាំ០៨ខែ ដែលបងប្អូនយោធិនពិការ បានចូលមករស់នៅ ក្នុងមជ្ឈមណ្ឌល បច្ចុប្បន្នមាន២៧០គ្រួសារ ក្នុងនោះយោធិនពិការ សរុបចំនួន២៤៥គ្រួសារ និងមានសមាជិកសរុប ១,២៧០នាក់ ស្ត្រី៦១៤នាក់។
ក្រៅពីនេះ មានគ្រូបង្រៀនស្ម័គចិត្ត ចំនួន២៣គ្រួសារ, ពេទ្យឆ្មបស្ម័គ្រចិត្ត២គ្រួសារ, និងព្រះសង្ឃគង់នៅវត្ត ព្រះខ័នសែនជ័ន ចំនួន៥អង្គ។ ចំណែកសិស្សានុសិស្ស ពីបឋមដល់វិទ្យាល័យ មានសិស្សសរុប ៥៨០នាក់។ បងប្អូនយោធិនពិការ លោកគ្រូអ្នកគ្រូ និងពេទ្យឆ្មបស្ម័គ្រចិត្ត ក្នុងរយៈពេលកន្លងមក សុទ្ធសឹងបានទទួល នូវរបបគោលនយោបាយដូចៗគ្នា ពីប្រមុខរាជរដ្ឋាភិបាល ដីចំនួន០១ហិតាកន្លះ លំនៅដ្ឋាន ០១ខ្នង ក្នុងមួយគ្រួសារ សម្រាប់ស្នាក់នៅនិងបង្កបង្កើនផល។ ដោយបានការយកចិត្តទុកដាក់ ឧបត្ថមជាបន្តបន្ទាប់ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើអោយ បងប្អូនយោធិនពិការ និងគ្រួសារ មានលំនឹងលើផ្នែកជីវភាពរស់នៅ បានល្អប្រសើរហូតមកដល់សព្វថ្ងៃនេះ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បាននាំការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ពិជ័យសេនា ទៀ បាញ់ ដល់បងប្អូន យោធិនពិការ និងបងប្អូនបានមករស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ទាំងអស់ក្នុងឳកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ខាងមុខនេះ។ លោក ទៀ សីហា បានលើកឡើងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែ គិតដល់ពីសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ទាំងអស់ដោយមិនបោះបង់ អ្នកណាម្នាក់ឡើយ។ លោក ទៀ សីហា បានផ្តាំផ្ញើរដល់បងប្អូនយោធិនពិការ ចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ដែលកំពុងរីករាលដាល ពីទីក្រុងមកដល់ជនបទ ហើយនៅតាមជនបទ ងាយស្រួលអោយពួកគេ ធ្វើចរាចរណ៍ លក់និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចូលរួម ទប់ស្កាត់បទល្មើសព្រៃឈើ ទោះខេត្តសៀមរាប មិនមានព្រៃឈើ ក៏មិនត្រូវអោយពួកគេឆ្លងកាត់ដែរ។
ក្នុងនោះដែរលោកទៀសីហា បានផ្តាំអោយបងប្អូនត្រៀម និងរកប្រភពទឹក អោយបានគ្រប់គ្រាន់ដើម្បី ប្រើប្រាស់ប្រចាំថ្ងៃ យោងតាមការព្យាករណ៍មកថា៖ កម្ពុជានិងរងចំណោទទឹកក្នុងរដូវប្រាំងឆ្នាំ២០១៩ ដែលជួបនិងគ្រោះសីតុណ្ហភាពកម្តៅអែលនីញ៉ូ។
ក្នុងនោះលោក ទៀ សីហា បាននាំយកអំណោយ សម្តេចពិជ័យសេនា ទៀ បាញ់ ចែកជួនដល់ យោធិនពិការ លោកគ្រូអ្នកគ្រូគ្រូពេទ្យស្ម័កចិត្ត ចំនួន២៧៥នាក់ ក្នុងម្នាក់ៗទទួលបាន ៣០០០០រៀលនិងឃីដមួយកញ្ចប់ កូនសិស្ស៥៨០នាក់ ម្នាក់ៗទទួលបាន៥០០០រៀលសៀវភៅពីរក្បាលនិងប៊ិចមួយដើម ព្រះសង្ឍ៥អង្គ ទទួលបាន ស្លាដក់៥កញ្ចប់ និង២៥០០០០រៀល តាជីយាជី ១៧នាក់ ទទួលបានសំពត់ស ១៧ដុំ និង១៧០០០០រៀល និងបានប្រគេន អង្ករ៥០០គីឡូក្រាម ត្រីខកំប៉ុង២កេសម៊ី៥កេសអំបិល៥០គីឡូ ស្កសរ២០គីឡូទឹកដោះគោ២០កំប៉ុងទឹកក្រូច២កេសនិងតែ២គីឡូក្រាម សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំ។ អង្គរ៥តោននិងថវិកាមួយចំនួនសម្រាប់ប្រប្រាសក្នុងមជ្ឈមណ្ឌល និង អ្នកសម្រាកព្យាបាល១៥នាក់ ក្នុងម្នាក់ទទួលបាន ៥០០០០រៀលនិងឃីដមួយកញ្ចប់៕ ដោយ កែវ សំណាង




































