អ្នកស៊ីស្នួលអារឈើឲ្យឈ្មួញក្នុងព្រៃត្រូវម៉ែកឈើរលំលើសង្កត់ស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម 

0

រតនគីរី៖   សេចក្តីរាយការណ៍ថា យុវជនម្នាក់ចូលទៅអារឈើក្នុងព្រៃត្រូវម៉ែកឈើវាយចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២,០០នាទីថ្ងៃត្រង់ ថ្ងៃទី០៨ខែមិនាឆ្នាំ២០១៩ ចំណុចភ្នំទីនណាងភូមិរ៉ក់ឃុំកុកឡាក់ស្រុកវើនសៃ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភុយ ទូត ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិឡាវទីលំនៅបច្ចុប្បន្នភូមិហ្វាំងឃុំប៉ុងស្រុកវើនសៃខេត្តរតនគិរី។

សមត្ថកិច្ចបានបន្តថា មូលហេតុ ជនរងគ្រោះទៅអាឈើគ្រឿងផ្ទះនៅចំណុចកើតហេតុខាងលើពេលកំពុងអង្គុយស្រាប់តែមែកឈើធ្លាក់ពីលើចំក្បាលស្លាប់តែម្តង។បច្ចុប្បន្ន សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។បើតាមការបង្ហើបពីក្រុមនាក់ភូមិសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា យុវជនដែលត្រូវម៉ែកឈើវាយស្លាប់ខាងលើនេះ និងបក្សពួកជាច្រើនទៀត បានចូលទៅអារឈើអោយក្រុមឈ្មួញរកស៊ីជំនួញឈើក្នុងស្រុក តែអកុសលក៏ត្រូវម៉ែកឈើ រលំសង្កត់ស្លាប់តែម្តង៕