ជនសង្ស័យម្នាក់ញៀននិងគ្រឿងញៀនខ្លាំងស្ទុះយកកាំបិតទៅកាប់អ្នកជិតខាងត្រូវបានជនរងគ្រោះប្តឹងអាវុធហត្ថចុះមកឃាត់ខ្លួនបញ្ជូនទៅដេកគុក

0

បូរ. ប៉ោយប៉ែត:។ .ជនសង្ស័យម្នាក់ញៀននិងគ្រឿងញៀនខ្លាំងថ្ងៃណាក៏ឈ្លោះនិងអ្នកជិតខាងទ្រាំមិនបានក៏ស្ទុះយកកាំបិតទៅកាប់អ្នកជិតខាងត្រូវបានជនរងគ្រោះប្តឹងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ ប្រចាំទិសមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាននៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង ៨យប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ ២ផ១៩ហើយបានបញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថាយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡា សុខនេន ភេទ ស្រី អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យមានឈ្មោះ រស់ សុផល ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាអ្នកភូមិផងរបងជាមួយ។ក្នុងពាក្យប្តឹងនោះបានរៀបរាប់ជនដាជនសង្ស័យជាមនុស្សញៀនគ្រឿងញៀន ហើយតែងតែស្រែកជេរអ្នកជិតខាងមិនដែលលោះថ្ងៃណាឡើយ ថ្ងៃកើតហេតុជនសង្ស័យបានដើរសំដៅមកផ្ទះរបស់ខ្លួន ហើយស្រែកជេរ និងគម្រាមមកលើជនរងគ្រោះ ពេលជនរងគ្រោះសួរនាំ ក៏បានរត់ទៅយកកាំបិតផ្គាក់ បំរុងមកកាប់ជនរងគ្រោះ តែត្រូវប្តីជនរងគ្រោះ ចាប់ឃាត់បានទាន់ពេលដោយទាំនិងអំពើថោកទាបនេះបានបង្ករឿងហើយរឿងទៀតទើបដាក់ពាក្យប្តឹងតែង។លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថាផ្អែកលើចម្លើយសារភាពរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមប្បាប់៕