ខេត្តបន្ទាយមានជ័យះ…សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា បង្គោលនិងចំណុចព្រំដែនមួយចំនួនរវាងកម្ពុជា ថៃ ក៏ដូចជាមួយវៀតណាម និងឡាវនៅតែមិនប្រក្រតីប៉ុន្តែឃើញយ៉ាងនេះយើងមិនមែនបង្កើតជម្លោះ ឬបង្កភាពតានតឹងឬអរិភាពគ្នាតាមព្រំដែនទេគឺមានតែពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាពនិងអភិវឌ្ឍន៍ព្រំដែន ហើយក៏បន្តចចារ ដោះស្រាយគ្នាដើម្បីឈានទៅចុះសម្រុងគ្នា ព្រមព្រៀងគ្នា។សម្តេច
ពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងដូច្នេះនៅចំណុចបង្គោលព្រំដែនលេខ៣៦ ច្រកព្រំដែនតំបន់បឹងត្រកួនភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ខណ:សម្តេចនឹងខណ:ប្រតិភូបន្តទស្សនកិច្ចសួរសុខទុក្ខ លើកទឺកចិត្តកងកម្លាំងការពារព្រំដែន ក៏ដូចជាពិនិត្យទិដ្ឋភាព ស្ថានភាពទូទៅបណ្តោយព្រំដែនគោកកម្ពុជា-វៀតណាម ,
កម្ពុជា-ឡាវនិងកម្ពុជា ថៃកាលពីល្ងាចថ្ងៃទី៨មីនាឆ្នាំ២០១៩ ។
សម្តេចពិជ័យសេនាបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថ ក្នុងដំណើរបេសសសកម្មតាមព្រំដែនដ៏វែងឆ្ងាយរាប់ពាន់គីឡូម៉ែត្រតាាំងពីបង្គោលព្រំដែនទីសូន្យដល់ទី៣១៩ មានបង្គោលព្រំដែន ក៏ដូចចំណុចព្រំដែនមួយចំនួនមិនប្រក្រតី មិនទាន់ចុះសម្រុងគ្នានៅឡើយក្នុងនោះព្រំដែនជាមួយវៀតណាម និងឡាវ បង្គោលព្រំដែននិងចំណុចព្រំដែនមួយចំនួនក៏មិនប្រក្រតី ប៉ុន្តែអំពីដំណើរការចចារនិងការបោះបង្គោលព្រំដែនមានភាពសកម្ម ជឿនលឿនទៅមុខច្រើនប៉ុន្តែព្រំដែនជាមួយថៃវិញប្រវែង៨០៣គីឡូម៉ែត្រ មាន
បង្គោលសរុបតែ៧៣បង្គោលចំណុចច្រកជាំស្រុកអន្លងវែងខេត្តឧត្តរមានជ័យដល់ច្រកចាំយាមខេត្តកោះកុង ឃើញថា បង្គោលព្រំដែននិងចំណុចព្រំដែនមួយចំនួនមិនប្រក្រតីទេ ។សម្តេចពិជ័យសេនាថាកុំថាខ្ញុំជាអ្នកវាយតម្លៃអី ខ្ញុំមិនអារកាត់ វែកញែកអីជំនួសគណ:កម្មាធិការកិច្ចព្រំដែន ខ្ញុំអត់ទេខ្ញុំគ្រាន់តែកត់សម្គាល់ឃើញជាក់ច្បាស់ហើយចំណុចព្រំដែនខ្លះមិនប្រក្រតី ហើយបង្គោលខ្លះទ្រេត បង្គោលខ្លះអត់គ្រឺះ ហើយវាប្រហែលជាធ្វើដំណើរខ្លះរំកិលហើយខ្លះវាដាំបញ្ច្រាស ត្រឡប់ក្បាលកន្ទុយ អក្សរ ឬបង្គោលផ្សេង ។ឧទាហរណ៍កន្លែងដែលសម្តេចពិជ័យនិងប្រតិភូទស្សនកិច្ច ដូចបង្គោលលេខ១នៅច្រកព្រំដែនជាំ ឃើញថាមិនប្រក្រតី
បង្គោលលេខខ២២ នៅប្រាសាទតាមាន់ មានប្រក្រតីគួរសម បង្គោលលេខ៣៦ បឹងត្រកួននេះ ដាំបញ្ច្រាស មិនប្រក្រតីទេ វាធ្វើដំណើរត្រូវគេរំកិលហើយ ។ទោះយ៉ាងណា សម្តេចពិជ័យចៀសវាងនិយាយថា តើបញ្ហាមិនប្រក្រតីនៃចំណុចព្រំដែន បង្គោលព្រំដែនទាំងនោះបង្កឡើងដោយភាគីណា វៀតណាម ឡាវ ក៏ទេដែរ ហើយកើតឡើងពីកាលណា ជំនាន់ណានោះដែរ ។ហើយប្រមុខកំពូលក្រសួងការពារជាតិរូបនេះបានបញ្ជាក់ថា ព្រំដែនរឹងមាំវាស្ថិតលើកម្លាំងការពារ លើច្បាប់។




































