ដោយសារតែជីវភាពបានព្រឹកខ្វះល្ងាច ធ្វើឲ្យបុរសម្នាក់ឆក់ស្លាប់ចោលកូននិងប្រពន្ធ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមណ្ឌល់សុខភាព!

0

ព្រះវិហារ: បុរសមា្នក់ឡើងមកពីចំការដល់ផ្ទះ ក្រឡេកភ្នែកទៅចង្ក្រានឃើញអត់ម្ហូប ឲ្យកូនប្រពន្ធហូប ក៏ចេញទៅរកឆក់ត្រីតាមត្រពាំងក្បែភូមិ ជាមួយប្អូនប្រុសអាយុ៨ឆ្នាំ ប៉ុន្តែអកុសលត្រូវឆក់ខ្លួនឯងរងរបួសធ្ងន់ ស្លាប់ក្រោយពេលក្រុមគ្រួសារ ដឹកយកទៅជួយសង្គ្រោះនៅមណ្ឌល់សុខភាពឃុំយាង។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះខុម ទា ភេទប្រុស អាយុ២៧ឆ្នាំ មានកូនប្រុសចំនួន២នាក់ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នរស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣ រសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ សួនលីណា