​ក្រុម​ឧក្រិដ្ឋជន​២២​រូប​ត្រូវ​យោធា​ម៉ិ​ក​ស៊ិ​ក​សម្លាប់​ពេល​ប៉ះទង្គិច​គ្នា​

0

​ ​ម៉ិ​ក​ស៊ិ​កូ​៖ យ៉ាងហោចណាស់​មាន​ក្រុមអ្នកលេង​ឬ​ក្រុម​ចលនា​ឧក្រិដ្ឋជន​ចំនួន ២២​នាក់​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​យោធា​បាញ់សម្លាប់ អំឡុងពេល​ប៉ះទង្គិច​គ្នា នៅក្នុង​រដ្ឋ​ភាគ​កណ្តាល​ប្រទេស​នេះ ។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​០១ ខែកក្កដា ឆ្នាំ ២០១៤ នេះ​។​ ​

ការប្រយុទ្ធ​គ្នា​បាន​កើតឡើង​នៅពេល​ព្រឹក ថ្ងៃ​ចន្ទ ស្ថិតនៅ​សហគមន៍ អាន​ខុន ដឺ ឡូ​ស ឃើ​រី​ឡេស ( Ancon de los Curieles )​នៃ​ទីក្រុង​ត្លា​ត្លា​យ៉ា (Tlatlaya )​ដោយ​យោធា​បានចេញ ប្រតិបត្តិការ​បោសសម្អាត​ក្រុម​សម្ព័ន្ធ​អ្នក​ចម្បាំង ដែលមាន​ឈ្មោះថា ហ្គឺ​រើ​រ៉ូ​ស យូ​ឌី​ដូ​ស​“Guerreros Unidos” (United Warriors) group ។ នៅ ក្នុងការ​ប្រយុទ្ធ​គ្នា​នោះ​ក៏បាន​បណ្តាល​ឲ្យ​ទាហាន​ម្នាក់​រងរបួស​ផងដែរ​។​ ​ចំពោះ​មនុស្ស​ស្លាប់​ទាំងអស់ ត្រូវបាន​យោធា​ទុក​នៅ​សាល​តម្កល់​ក្នុង​ទីក្រុង​ដើម្បី​រង់ចាំ សាច់ញាតិ ពួកគេ​មក​យកទៅ​ធ្វើបុណ្យ​។ នេះ​បើតាម​មន្ត្រី​ម៉ិ​ក​ស៊ិ​កបាន​រាយការណ៍​ប្រាប់ បណ្តាញសារព័ត៌មាន​នានា​៕mexico1 mexico1a mexico1b mexico