មេបញ្ជាការកងទ័ពជើងគោកសួរសុខទុក្ខយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនិងកងកម្លាំងឈរជើងនៅភូមិសាស្ត្រទិសយោធភូមិភាគទី៥

0

 ខេត្តបន្ទាយមានជ័យះ….ឯកឧត្តឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ:ភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខយោធិនពិការ៣១៧ តេជោភ្នំឆ័ត្រនិងកងកម្លាំងឈរជើងនៅភូមិសាស្ត្រទិសយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នាឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ក្នុងពិធីដែលមានយោធិននិងកងកម្លាំងជាង២.៧០០នាក់ចូលរួមដែលប្រារព្ធធ្វើនៅមណ្ឌលអភិវឌ្ឍន៍ពិការ៣១៧ តេជោភ្នំឆ័ត្រនាភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ទុយ ប៊ុនលី នាយកមណ្ឌលនេះឲ្យដឹងថា គោលគំនិតផ្តួចផ្តើមកសាងមណ្ឌលអភិវឌ្ឍន៍ពិការ៣១៧ តេជោភ្នំឆ័ត្រនាភូមិតេជោភ្នំឆ័ត្រ កងទ័ពជើងគោក ក៏ដូចមណ្ឌលដូចគ្នានៅតាកែនកោះស្លាខេត្តកំពតនិងនៅគូលេនសៀមរាប គឺធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីឆ្លើយតបគុណបំណាច់ វីរ:ភាពនៃពលិកម្មរបស់អតីតយុទ្ធជនដែលបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិប្រជាជន ដើម្បីឲ្យពួកគាត់និងក្រុមគ្រួសារទទួលបានការទំនុកបម្រុងដីធ្លី ផ្ទះសម្បែងសម្រាប់រស់នៅ បង្កបង្កើនផលដោះស្រាយជីវភាពអោយបានសមរម្យ ។ឯកឧត្តឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងដែរថាមណ្ឌលដែលដឹកនាំនិងកសាងដោយនាយឧត្តមសេនីយ៍មាស សុភា អតីតអគ្គមេបញ្ជាការរងកងខែរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកនិងក្រោមជំនួយពីប្រមុខរាជរដ្ឋាភិបាល ឥស្សរជន សប្បរសជននានាពីឆ្នាំ២០១១មកនោះ ឥឡូវនេះមានអ្នកគ្រប់គ្រងចំនួន៥៣នាក់ បានបញ្ជូលយោធិនពិការគ្រួសារក្នុងការគ្រប់គ្រង់ប្រភេទ២ គ្រួសារមកពីនគរបាលព្រំដែនគោក គ្រួសារកងរាជអាវុធហត្ថនិងគ្រួសារមកពីមន្ទីរសង្គមកិច្ច មកនៅក្នុងមណ្ឌលពីឆ្នាំ២០១២ដល់២០១៩នេះ ចំនួន៥៣៧គ្រួសារ មនុស្សរាយ១.៨២៧នាក់ ក្នុងនោះ មានកូនចៅយោធិននិងគ្រួសារជាសិស្សចំនួន៣៥៤នាក់ ។គ្រូ២១នាក់ ។ ចំពោះការអភិវឌ្ឍន៍ នៅមណ្ឌលនេះទទួលបានជំនួយនិងអំណោយកសាងដូចជាផ្នែកផ្លូវថ្នល់ ស្ពាន លូ ផ្នែកផ្ទះស្នាក់នៅ អគាររដ្ឋបាលនិងសំណង់នានារូមទាំងស្រះ អណ្តូងទឹក បណ្តាញអគ្គីសនី មណ្ឌលសុខភាព សាលារៀន អគារបណ្តុះបណ្តាលវិជ្ជាជីវ: ថ្នាល់បណ្តុះនាំដាំ កូនឈើ និងសត្វស្រុកជាដើម។ឯកឧត្តម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ:ភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំណរគុណនិងកោតសរសើរដល់ថ្នាក់ដឹកនាំនិងយោធិនក្នុងមណ្ឌល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងឡាយឈរជើងនៅភូមិសាស្ត្រទិសយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ តាំងពីមុនមក បច្ចុប្បន្ននិងទៅខាងមុខ ។
យើងជួបជុំអតីតយុវជន និងយោធិនពិការនៅថ្ងៃនេះគឺទី១ បង្ហាញពីអតីតកាលដ៏ជូរចត់របស់យេីងដែលបានបន្សល់ទុកដោយសារសង្គ្រាមកុមាកំព្រា​ ស្ត្រី​មេម៉ាយ​ និង​យោធិនពិការ​ ទី២គឺ​បង្ហាញពីការចូលរួមអំពីយោធិនបន្តវេន ទទួលមរតកពីសន្តិភាពដែលបានពីការលះបងពីរៀមច្បងជំនាន់មុន និងជាយោធិនទទួលភារកិច្ចបន្តវេនការពារជាតិ ការពាបូរណភាពទឹកដី​ ការពារមិនឲ្យមានសង្គ្រាមរវាងខ្មែរនិងខ្មែរម្តងទៀត ការពារមិនឲ្យភាពឈឺចាប់ត្រឡប់មកវិញម្តងទៀតហេីយសិស្សានុស្សិសនៅទីនេះជាអ្នកទទួលមរតកសន្តិភាពមានឱកាសកសាងប្រទេសទៅថ្ងៃអនាគតដូច្នេះការជួបជុំគ្នាថ្ងៃនេះក្រោមអត្ថន័យ១រំលឹកអតីតកាលឈឺចាប់ដែលខ្មែរសម្លាប់ខ្មែរ ២ជួបជុំអប់អរសាទរសមិទ្ធិផលដែលបាននិងកំពុងកើតមាន និងទី៣ គឺរួមគ្នាការពាសុខសន្តិភាព​ ដេីម្បីយេីងអភិវឌ្ឍបន្តទៀត។