ពុលសាច់ជ្រូកព្រៃ ខណៈដែលបរិភោគចម្អិនមិនបានឆ្អិនល្អ និងកង្វះអនាមយ័

0

រតនគិរី :មានករណីប្រជាពលរដ្ឋពុលសាច់ជ្រូកព្រៃបណ្តាលអោយក្រុមអ្នកភូមិ ក្មេង ចាស់ ប្រុសស្រី ប្រមាណ៥៥នាក់ កើតជំងឺរាគរួសនិងមានអាការៈក្អួតចង្អោរ។ ករណីខាងលើនេះកើតឡើងនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅភូមិ កោះពាក្យ ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។

ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានផ្ទុះជំងឺរាគរួសនៅភូមិសាស្រ្តខាងលើ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានចុះសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យនិងធ្វើការព្យាបាលជូនពួកគាត់នៅ
នឹងកន្លែងភូមិកេីតហេតុនោះតែម្តង។

បើតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តបញ្ជាក់ថា មូលហេតុនៃការពុលសាច់ជ្រូកព្រៃគឺបណ្តាលមកពីពួគគាត់ ចម្អិនមិនបានល្អ រួមផ្សំនិងការខ្វះអនាម័យផងទើបបណ្តាលអោយអ្នកដែលបានទទួលទានមានអាការ: រាគរួសក្អួតកេីតឡេីងជាបន្តបន្ទាប់តែម្តង រហូតដល់ចំនួន៥៥នាក់។

បេីតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានអោយដឹងថាក្នុងចំណោមនាក់ពុលទាំង៥៥នាក់នោះមាន
កូនក្មេង រាគខ្លាំង២៣នាក់ រាគមួល ០១នាក់។ មនុស្សចាស់រាគ១៨នាក់ រាគមួល៣នាក់។ ករណីប្រជាពលរដ្ឋរាគរួសនេះមិនមានសញ្ញាគ្រោះថ្នាក់ណាមួយកើតឡើងគួរអោយព្រួយបារម្មនោះឡើយ។ពោលគឺក្រុមគ្រូពេទ្យប្រចាំនៅទីនោះពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត រហូតមកដល់ថ្ងៃទី១១មិនាឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្លះបានជាស:ស្បេីយអាចប្រកបរបរការងារបានវិញហេីយ៕