ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ បានប្រកាសថា លោក ឧកញ៉ា គិត ធាង មិនជាប់ពាក់ព័ន្ឋគ្រឿងញៀនឥលូវសម្តេចបញ្ជាឲ្យឃាត់ខ្លួនមេក្លោងគ្រឿងញៀន

0

ភ្នំពេញៈ គ្រឿងញៀនជិត៥០គ.ក ដែលសមត្ថកិច្ចបាន បង្រ្កាបនៅ ម​ឈ្ឈ​មណ្ឌល​កំ​​​​​​​​​​​​​សាន្ត​(​រ៉ក Rock) បានកក្រើកយ៉ាងពេញទំហឹងពេញៀផ្ទៃប្រទេស ដោយសារតែ ម​ឈ្ឈ​មណ្ឌល​កំ​​​​​​​​​​​​​សាន្ត​(​រ៉ក Rock) គឺជាកម្មសិទ្ធ របស់លោក ឧកញ៉ា គិត ធាង ត្រូវជាបងវង្កើត ឧកញ៉ា គិត ម៉េង ដែលជាឧញ៉ាល្បីពេញស្រុកខ្មែរ និងក្រៅ ប្រទេសទៀតផង។

តែអ្វីដែលបានធ្វើឲ្យប្រជាពលរដ្ឋ ទូទាំងនគរ ខកចិត្តនោះ ក្រោយពីចាប់បានគ្រឿងញៀន មួយដង្ហើមចង្រិត ស្រាប់តែ ថ្នាក់ដឹកនាំ របស់ អគ្គស្នងការនគរបាលជាតិចេញមកថ្លែងការណ៍ថា លោក ឧញ៉ា គិត ធាង មិនជាប់ពាក់ ព័ន្ឋនឹងគ្រឿងញៀន ៥០គ.ក នោះទេ ដោយសារតែ ទីតាំងម​ឈ្ឈ​មណ្ឌល​កំ​​​​​​​​​​​​​សាន្ត​(​រ៉ក Rock) បានជួលឲ្យទៅ ជនជាតិចិនជាអ្នកមើលការខុសត្រូវ  ទើបរកភស្តុតាងមិនឃើញថា ឧញ៉ា គិត ធាង ជាប់ពាក់ព័ន្ឋនិងគ្រឿង ញៀននោះទេ ។តែកម្មពារមានពិត សម្តេចតេជោ ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសន្យាជាមួយអស់លោក មន្រ្តី​គ្រាប់ល្ពៅទាំងឡាយហើយថា និងកាតសាច់ស្អុយចេញ ក្នុងអណត្តិទី៦នេះ ហើយអស់លោក ដែលជា រដ្ឋ មន្រ្តីមួយចំនួន ដែលជាប់ពាក់ព័ន្ឋនិងអំពើពុលរលួយ  ពាក់ព័ន្ឋនឹងដីធ្លី ប្រញ៉ាប់ដកខ្លួនជាបន្ទាន់ កុំឲ្យដល់ថ្ងៃ ដែលកាត់ចេញទាន់ ។

ប្រជាពលរដ្ឋ អបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន បើកការស៊ើបអង្កេតសារជាថ្មី លោកសំណុំរឿងរបស់ លោក ឧកញ៉ា គិត ធាង ម្ចាស់ម​ឈ្ឈ​មណ្ឌល​កំ​​​​​​​​​​​​​សាន្ត​(​រ៉ក Rock) ខណៈ ពេលដែលរកឃើញថ្នាំញៀនជិត៥០គ.ក នៅក្នុងទូដែកសំខាន់ៗ នៅក្នុង  ម​ឈ្ឈ​មណ្ឌល​កំ​​​​​​​​​​​​​សាន្ត​(​រ៉ក Rock របស់ ឧកញ៉ា គិត ធាង រំលង​អា​ធ្រា​ត្រ​ចូ​​​​​​​​​​ល​ថ្ងៃ​ទី​២​​​​​​​​​​​​​​​​​​​​​៣ ខែកុម្ភៈ ឆ្នាំ​២០​​​​​​​​​​​​១៩កន្លង​​​​​​​​​​​ទៅនេះហើយបានចេញបញ្ជាឲ្យចាប់ខ្លួន លោក ឧកញ៉ា គិត ធាង កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១៩ ម្តេចតេជោ បា​នដាក់បទ​​​បញ្ជាដាច់​​​​​​​​​​​ណាត់ឲ្យចាត់វិធានកា​​​​​​​​​​រទៅតា​​​​​​​​​​​​​​​​​​មច្បាប់ចំពោះជ​​​​​​​​​​​​​​នជួញដូរថ្នំានៅ​​​​​​​​​​ក្លឹបក​​​​​​​​​​​​​​​​​​ម្សាន្តរ៉ុកនេះ។

អគ្គស្នងកា​​​​​​​​​​​​​​​​​​​ររាជធានីភ្នំពេញ​​​​​​​​​​​បានផ្តល់ព័ត​​​​​​​​​​​​មានជូនក្រុម​​​​​​​​​​ការងារ ខេមរា​​​​​​​​​​​​​​​​​​​​ ថា ខណៈនេះកម្លាំងស​​​​​​​​​​​​មត្ថកិច្ចកំពុងតែ​​​​​​​​​​​​​​​​​ដាក់កម្លាំងឡោមព័ទ្ឋផ្ទះលោក​ ​ឧកញ៉ា គិ​​​​ត ធាង​​​​​​​​​​​​​​​​​​​​​​​ ពាក់ព័ន្ធ​និ​​​​​​​​​​​​​​​​​​​​​​​​​​​​​ងករណីក្នុងក្លឹបកំសាន្ត​ រ៉ុក​ (Rock) ដែលស្ថិតក្នុងខណ្ឌទួលគោក​ វេលាម៉ោ​ង​ ៥និង៣​​​​​​​​​​​០នាទីល្ងាច​ ថ្ងៃ​ទី១១​ ​​​​​​​​​​​​ខែ​មីនា​​​​​​​ ឆ្នាំ​២០១៩​។

ដោយ  ខេមរា