ព្រះវិហារ៖ ក្រោមការយកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ ចំពោះប្រជាពលរដ្ឋ ជាពិសេសសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលរងទុក្ខ គ្រោះមហាបន្តរាយណ៍ គឺថ្នាក់ដឹកនាំខេត្តព្រះវិហារ ដែលមាន លោក កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជយ័សែន តែងតែរួមសុខរួមទុក្ខជាមួយ បងប្អូន ដោយមិនបានព្រងើយកន្តើយឡើយ។
ជាក់ស្តែង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោក កង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជយ័សែនបានចូលរួមរំលែកទុក្ខ ជាមួយនឹងគ្រួសារសព ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្មីៗកន្លងមកនេះ ព្រមទាំងបាន ចាត់ឲ្យតំណាងរបស់លោក នាំយកអំណោយមាន សម្ភារៈមាន គ្រឿងឧបភោគបរិភោគ មកចែកជូនដល់ក្រុមគ្រួសារសព ដែលមានជីវភាពខ្វះខាត ចំនួន២ គ្រួសារ គ្រសារទី១ ឈ្មោះ សុខ វល្លិ អាយុ ៣០ឆ្នាំ នៅភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ទី២ លោក ព្រំ រស់ អាយុ ៨៩ឆ្នាំ នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ។
ដោយក្នុងមួយគ្រួសារ ទទួលបាននៅសម្ភារ:និងថវិកា ថវិកាចំនួន = ២០០ ០០០ រៀល ទឹកសុទ្ធចំនួន ៥ យួរ ទឹកត្រីចំនួន ១ យួរ ទឹកស៊ីអីវចំនួន ១ យួរ ម៉ីម៉ាម៉ាចំនួន ១ កេស នឹងអង្ករចំនួន ៥០ គក្រ ក្នុងនោះ សាលាឃុំស្អាង ក៏បានជួយដល់គ្រួសារសព សុខ វល្លិ ថវិកា ១០០, ០០០រៀល និងបានជួយ ដល់គ្រួសារសព ព្រំ រស់ ថវិកា ៨៥០, ០០០រៀល។
ក្នុងឳកាសដដែល លោក កង សៅគុណ បានឲ្យក្រុមការងារចុះជួយស្រុកជាយសែន ក៏បានជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ២ គ្រួសារ ក្នុងមនាលោក ជា សោន អាយុ ៦៣ឆ្នាំ នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ។ និង លោក រ៉ុន រឿន អាយុ ៥៥ឆ្នាំ នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ថវិកាចំនួន ២០០ ០០០ រៀល ទឹកសុទ្ធចំនួន ៥ យួរ ទឹកត្រីចំនួន ១ យួរ ទឹកស៊ីអីវចំនួន ១ យួរ ត្រីខកំប៉ុងចំនួន ១ យួរ ម៉ីចំនួន ១ កេស ប៊ីចេងចំនួន ០.៥ គក្រ នឹងអង្ករចំនួន ៥០ គក្រ ។ ដោយ សែម ឡំ 




































