ខេត្តឧត្ដរមានជ័យៈនៅថ្ងៃទី១១ខែមិនាឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍ពីស្រុកបន្ទាយអំពិលមកថា លោកវ៉ាតប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី និងលោក ម៉ៅ មឿន ប្រធានការិយាល័យភូមិបាលស្រុកបន្ទាយអំពិល កំពុងទទួលរងការចោទថា បានឃុបឃិតជាមួយនិងជនខិលខូចចំនួនពីរូប វាស់វែងដីបំប៉ោងទិន្នយ័ ក្លែងឯក្សារយកដីរបស់ពលរដ្ឋ លក់អោយទៅ អោយលោកឧកញ៉ាលឹមហេង ។
ឈ្មោះ អៀង ឡាក់ អាយុ៤១ រស់នៅភូមិជប់ គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ ជាម្ចាស់កម្មសិទ្ធនៅលើផ្ទៃដីចំនួន ៦៤០០០ម៌ ស្មើនិងប្រាំមួយហិតាសែសិបអា ជាប់និងជើងភ្នំជប់ត្រឡោក ស្ថិតនៅភូមិជប់គគីខាងលិច ដែលត្រូវបាន លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តឧត្ដរមានជ័យ និងលោក ម៉ៅ មឿន ប្រធានការយាល័យភូមិបាល ស្រុកបន្ទាយអំពិល ឃុបឃិតជាមួយ ជនខិលខូចពីរូប ទី១ ឈ្មោះម៉ម ញ៉ង់ ជាមន្រ្ដីយោធា សិករងស្រុកបន្ទាយអំពិល ទី២៖ ឈ្មោះ អឹង ប្រឹស យកដីគាត់លក់អោយលោកឧកញ៉ាលឹមហេង។
ឈ្មោះ អៀង ឡាក់ ជាម្ចាស់កម្មសិទ្ធ ដីបានបញ្ជាក់ថា ឈ្មោះ អឹង ប្រឹស មានដីនៅព្រំប្រទល់ជាប់គ្នាជាមួយនិងដីរបស់គាត់មានតែពីហិតាកន្លះ ។
តែក្រោយមក នៅពេលលោក លោកម៉ៅមឿន ប្រធានការិយាល័យភូមិបាល និងលោកវ៉ាតប៉ារ៉ានីន អភិបាលរងខេត្ត ចុះធ្វើការ វាស់វែង បានចេញបង្កាន់ដៃអោយឈ្មោះអឹងប្រឹសរហូតដល់បួនហិតាកន្លះ ពេលផ្ទេកម្មសិទ្ធ បន្តរលក់ អោយលោកឧកញ៉ាលឹមហេង មានរហូតដល់៧ហិតាឯណោះ ។
ឈ្មោះ អៀង ឡាក់ បានបញ្ជាក់បន្ថែមថា អស់លោកមានអំណាចខាងលើបានឃុបឃិតគ្នា យកដីរបស់ គាត់ លក់ទៅអោយលោកឧកញ៉ាលឹមហេង ។
និងការបែងចែកចំណែក រហូតដល់បួននាក់
ទី១៖ឈ្មោះ អឹងប្រឹស ដែលជានាក់ផ្ទេកម្មសិទ្ធ លក់អោយឩកញ៉ាលឹមហេង គាត់ទទួលបានតែមួយហិតា ជាកម្មសិទ្ធរបស់គាត់
ទី២៖លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត បានចំនួនពីរហិតា
ទី៣៖ លោក ម៉ៅ មឿន ប្រធានការិយ៉ាល័យភូមិបាលស្រុកបន្ទាយអំពិលបានចំនួនពីហិតា ទី៤៖ ឈ្មោះម៉ម ញ៉ង់ ជាមន្រ្ដីយោធាស្រុកបន្ទាយអំពិល ជាសាក្សីផ្ដិតមេដៃ បានចំនួនពីហិតាដែ។
ឈ្មោះអៀង ឡាក់ ជាម្ចាស់កម្មសិទ្ធបានបញ្ជាក់បន្ថែមថារឿងទាំងអស់ខាងលើ ដែលនាំគ្នារំលោភយកដីរបស់គាត់លក់អោយលោកឩកញ៉ាលឹមហេង ជាផែនការរបស់ លោកវ៉ាត ប៉ារ៉ានីន អភិបាលរង ខេត្តឧត្ដរមានជ័យ និង លោកមៅ មឿន ប្រធានការិយ៉ាលយ័ភូមិបាលស្រុកបន្ទាយអំពិលទាំងអស់។
លោក វ៉ាត ប៉ារ៉ា នីន អភិបាលរងខេត្តឧត្ដរមានជ័យ បានអោយដឹងតាមទូសព្ទ័ថា រឿងខាងលើបានបញ្ចប់ អស់ហើយរវៀងគូរភាគីទាំងសងខាង នៅឡើយមិនទាន់មកបញ្ចប់នៅខេត្ត លោកថាអោយឈ្មោះ អៀង ឡាក់ ធ្វើលិខិត ចូលមកសាលាខេត្ត ដើម្បីនិងធ្វើការបញ្ចប់ ។
លោកម៉ៅ មឿន ប្រធានការិយ៉ាល័យភូមិបាលស្រុកបន្ទាយអំពិល បានអោយដឹងថាថាលោកពិតជាបានដឹងថាឈ្មោះ អឹង ប្រឹស បានលក់ដីអោយទៅលោកឧកញ៉ាលឹមហេង ចំនួន៧ហិតាពិតប្រាកដមែន តែថាលោកបានយកដីពីហិតាលក់អោយលោកឧកញ៉ាលឹមហេងនោះវាជាការចោទប្រកាន់ មិនមែនជារឿងពិតទេ បើថារូបលោកយកដីនោះលក់អោយលោកឧកញ៉ាលឹម ហេង សូមអោយបង្ហាញឯកសារ លក់ ទិញមក បើគ្មានឯកសារលោកនិងប្ដឹងបកវិញ៕ ប៉ែន នួន