កិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មមណ្ឌល់កំពង់ធំ ព្រះវិហារ

0

 កំពង់ធំ៖   មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មមណ្ឌល់កំពង់ធំ ព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ  និង លោក ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមទាំងសមាជិកសភាពាណិជ្ជកម្មចូលរួមជាច្រើននាក់ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ  បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍វិស័យឯកជន តាមរយះយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមសហគ្រិនភាពការកសាងភាពជាដៃគូរ រវាងរដ្ឋនិងវិស័យឯកជន ការលើកកម្ពស់ ភាពប្រគួតប្រជែង អភិវឌ្ឍន៍ទីផ្សារការងារ វិស័យឯកជន ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយ ទាក់ទាញអ្នកវិនិយោគ បង្កើតការងារក្នុងស្រុក ជាពិសេសបង្កើនប្រាក់ចំណូលជនប្រជាជន ។

លោក ញឹក បានខេង បានបញ្ជាក់ថា ខេត្តកំពង់ធំ ព្រះវិហារ ជាខេត្តដែលត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិ​បាល ដែលបានបង្កើតមណ្ឌល់សភាពាណិជ្ជកម្ម  តាមអនុក្រឹត្យលេខ ១២៥ អនក្រ. បក.ចុះថ្ងៃទី១៧ ខែមិនថុនា ឆ្នាំ ២០១១​ និងបានឆ្លងកាត់មក២អណត្តិ  និងបានបន្តការរៀបចំ បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងទី២ លើកទី១ ក្នុងឆ្នាំ២០១៩ ដើម្បីបន្តនិរន្តរភាពរបស់សភាពាណិជ្ជកម្មខេត្ត  ព្រមទាំងបានផ្តល់ឲ្យពាណិជ្ជករ អជីវករ ចូលរួមជាបេក្ខភាព ជ្រើសតាំងប្រធានមណ្ឌល់ថ្មី ដែលនិងបោះឆ្នោតរយះពេលមួយខែខាងមុខនេះ។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានកោតសរសើរ និងវាយតំលៃខ្ពស់ដល់ ប្រធានសភាពាណិជ្ជកម្មមណ្ឌល់កំពង់ធំ ព្រះវិហារ រួមទាំងសមាជិក ពាណិជ្ជករ អជីវករ ដែលបានខិតខំ ជំរុញឲ្យ  សភាពាណិជ្ជកម្ម ទទួលបាននូវលទ្ធផលជោគជ័យ គួរជាទីមោទនៈ នូវការខិតខំប្រឹងប្រែង គាំទ្រដល់វិស័យ ឯកជន និងរដ្ឋាភិបាល ក្នុងសកម្មភាពផ្សព្វផ្សាយពីសកម្មភាព ដ៏រស់រវើកនៅក្នុងរាជធានីខេត្ត និងតាមបណ្តា ប្រទេសជិតខាងនានា ដើម្បីបង្ហាញនូវសក្តានុពល ក្នុងខេត្តប្រកបដោយតំបន់កសិកម្ម និងឧស្សាហកម្ម ។

ឯកឧត្តម ម៉ៅ ថូរ៉ា បានបញ្ជាក់ថា ដើម្បីឲ្យសភាពាណិជ្ជកម្ម កាន់តែទទួលបានជោគជ័យ គឺចាំបាច់រៀនសូត្រពីប្រទេសនានាដែលមានបទពិសោធន៍ ទាំងវិស័យឯកជន និងរដ្ឋាភិបាល ដោយជួយគ្នាទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះយើងត្រូវពង្រឹងការអនុវត្តគម្រោង របស់សភាពាណិជ្ជកម្មយើង អោយមាំមួនខ្លាំង មានប្រសិទ្ធភាព ដើម្បីចៀសវាងស្ថិតក្រោមការគ្រប់គ្រងអ្នកវិនិយោគ សភាពាណិជ្ជកម្ម គឺជាស្ពាននយោ​បាយមួយដ៏ធំ  សម្រាប់ការអភិវឌ្ឍន៍ប្រទេស យើងវិស័យឯកជន បានរួមចំណែកដ៏សំខាន់ ក្នុងការជួយសេដ្ឋកិច្ចប្រទេសជាតិ ។ ដោយ  ប៊ុន  រដ្ឋា